បាល់ទាត់

ក្រសួងការពារជាតិ ស្នើសុំផ្លាស់ប្តូរកីឡដ្ឋានចំនួន២ប្រកួតដំបូងក្នុងដីនៃរដូវកាលថ្មី២០២០

គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានសម្រេចតាមការស្នើសុំរបស់ក្លឹបបាល់ទាត់ក្រសួងការពារជាតិ ដោយធ្វើការផ្លាស់ប្តូរទីលានប្រកួតសម្រាប់សប្តាហ៍ទី២ និងសប្តាហ៍ទី៤ នៅក្នុងក្របខណ្ឌលីគកំពូលកម្ពុជា រដូវកាល២០២០ ខាងមុខ។

បើយោងតាមសេចក្តីប្រកាសរបស់ CNCC បានបង្ហាញថា ក្លឹបបាល់ទាត់ក្រសួងការពារជាតិបានស្នើសុំធ្វើការផ្លាស់ប្តូរនៃការប្រកួតក្នុងដីខ្លួនឯងដំបូងចំនួន២ប្រកួត នោះគឺការប្រកួតសប្តាហ៍ទី២ ប៉ះក្លឹបបាល់ទាត់អាស៊ីអឺរ៉ុប នៅថ្ងៃទី២៣ ខែកុម្ភៈ និងសប្តាហ៍ទី៤ ប៉ះក្លឹបអង្គរថាយហ្គឺរ នៅថ្ងៃទី០៨ ខែមិនា ។

ដូច្នេះតាមកាលវិភាគចេញថ្មី ការប្រកួតសប្តាហ៍ទី២ និងទី៤ នេះរៀបចំនៅពេលវេលា និងម៉ោងដដែលគ្រាន់តែធ្វើការផ្លាស់ប្តុរដោយមិនរៀបចំនៅកីឡដ្ឋានកងយុទ្ធពលខេមរភូមិន្ទ (ស្តាតចាស់) ទេ តែរៀបចំប្រកួតនៅកីឡដ្ឋានរបស់ដៃគូវិញ ដោយសប្តាហ៍ទី២ នៅកីឡដ្ឋាន អេអ៊ីយូ ស្ព័តផាក (តំបន់អារិយក្សត្រ) និងសប្តាហ៍ទី៤ រៀបចំនៅកីឡដ្ឋាន អេស​ អ យូ (ខេត្តសៀមរាប) ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628