ប្រដាល់

​អត់​បញ្ហា​ Rodtang Jitmuangnon ​នៅ​តែ​ការ​ពារ​ខ្សែ​ក្រវាត់​​បាន​​ជោគ​ជ័យ​លើក​ទី២

​នៅ​​ក្នុង​កម្មវិធី ONE: A NEW TOMORROW កាល​ថ្ងៃ​ទី​ ១០ មករា ​​​​នៅ​ក្រុង​បាងកក​ប្រទេស​ថៃ​ ​ Rodtang Jitmuangnon ឬ ឈ្មោះ​ក្រៅ ​The Iron Man ​បាន​ផ្ដួល​​​គូ​ប្រជែង Jonathan Haggerty ឬ ឈ្មោះ​ក្រៅ​ The General ​​​ដែល​ចង់​សង​សឹក​ឲ្យ​សន្លប់​​នៅ​ទឹក​ទី៣​ ដើម្បី​ការពារ​ខ្សែ​ក្រវាត់​ ​ ONE Flyweight Muay Thai World Champion របស់​ខ្លួន។ ​

ពិត​ជាត​អស្ចារ្យ​ដូច​ការ​តាំង​ចិត្ត​មែន ​ Rodtang Jitmuangnon ឬ ឈ្មោះ​ក្រៅ ​The Iron Man ​បាន​ផ្ដួល​Jonathan Haggerty ឬ The General ឲ្យ​សន្លប់​ត្រឹម​ទឹក​៣​មិន​អាច​តដៃ​រួច​​ឡើយ​ដើម្បី​ការពារ​ខ្សែ​ក្រវាត់ ​​ ONE Flyweight Muay Thai World Champion ជា​លើក​ទី២​របស់​ខ្លួន។ ​​​នេះ​ជា​ការ​​តាំង​ចិត្ត​របស់ The Iron តាំង​ពី​មិន​ទាន់​ប្រកួត​ម៉្លេះ​ថា​ដើម្បី​កុំ​ឲ្យ​ចៅ​ក្រម​ដាក់​ពិន្ទុ​រញ៉េរញ៉ៃ។ ​គ្រាន់​​តែ​ចូល​ទឹក​បើក​ឆាក​ Rodtang ​ដើរ​ចូល​គ្មាន​​ខ្លាច​ក្រែង​ ​និង​ម៉ាត់​ឆ្វេង​ស្ដាំ​​​បូក​ទាំង​ការ​ទាត់​មួយ​ទំហឹងៗ។ ​ក្នុង​ទឹក​នេះ ​The Iron Man ​ក៏​ម៉ាត់​ឆ្វេង​ស្ដាំ​ចំ​ពោះ​ទឹក​ធ្វើ​ឲ្យ​កីឡាករ​អង់គ្លេស​​​រមួល​​ដេក​ក្ដារ​រេញ​មួយ​ភ្លែត​ផង​ដែរ។ យ៉ាង​ណា​ក្ដី Haggerty ​បាន​ព្យាយាម​ទាត់​កាត់​សង​វិញ​ចំ​គោល​ដៅ​ខ្លះៗ​ដែរ។ ​

​រឹត​តែ​​ក្ដៅ ម៉ាស៊ីន​​ម្ចាស់​ខ្សែ​ក្រវាត់​បាន​ដើរ​ចូល​រហូត។ អ្វី​គួរ​​កត់​សម្គាល់ ​ពេល​​កីឡាករ​មក​ពី​អង់គ្លេស​ចាប់​ជើង​បាន​ ​តែ​ The Iron Man បាន​លោត​ឡើង​ផុត​ផុត​ ដូច​​​ក្បាច់​កុង​ហ្វូ​មិន​ឲ្យ​គេច​ផុត​ពី​ការ​ប៉ែង​ជើង​ផ្ដួល​ ​ប៉ុន្តែ​​ អាច​ឆ្លង​​ដល់​ទឹក​ទី៣។ ​​ គ្រាន់​តែ​ចូល​ដល់​ទឹក​ទី៣​ ​ម្ចាស់​ខ្សែ​ក្រវាត់​បាន​ដើរ​សន្ទាប់​កាន់​តែ​​ខ្លាំង​ និង​ វ៉ៃ​ឆ្វេង​ស្ដាំ​​ថែម​ទាំង​ច្រឡោត​កុំ​ឲ្យ Haggerty រត់​ទៀត​ផង។ ​មិន​យូរ​ប៉ុន្មាន​ចុង​ទឹក​ទី៣​ ​​កីឡាករ​តំណាង​ពី​ចក្រ​ភព​អង់គ្លេស​​​ត្រូវ​ Rodtang ​​ម៉ាត់​ឆ្វេង​ស្ដាំ ​ឲ្យ​ដួល​លើ​ក្ដារ​រេញ​មុន​​ថែម​ជង្គង់​ឲ្យ​​ដួល​​ជា​ថ្មី​​ ហើយ​ក៏​​អាជ្ញា​កណ្ដាល​បញ្ឈប់​តែ​ម្ដង។

គួរ​ដឹង​ដែរ​ថា​ ​Rodtang ​បាន​​ដណ្ដើម​ខ្សែ​ក្រវាត់​ ​ONE Flyweight Muay Thai World Champion ពី ​Jonathan Haggerty ​កាល​ខែ ​សីហា ​ឆ្នាំ ២០១៩។ ​ម្ចាស់​ខ្សែ​ក្រវាត់​វ័យ ២២ ឆ្នាំ​​និយាយ​ទាំង​រីករាយ​ថា៖«​នេះ​ជា​លើក​ទី១ ​ដែល​ការពារ​ខ្សែ​ក្រវាត់​នៅ​ប្រទេស​ថៃ​​​នៅ​មុខ​អ្នក​គាំទ្រ និង មុខ​គ្រួសារ​របស់​ខ្ញុំ។ Haggerty ​គេ​ល្អ​ណាស់​ និង​ជា​កីឡាករ​មាន​ទេពកោសល្យ ប៉ុន្តែ ខ្ញុំ​បាន​ប្រឹង​ខ្លាំង​ឲ្យ​ល្អ​ជាង​គាត់។ ដូច្នេះ​ខ្ញុំ​សក្ដ័សម​ជា​ម្ចាស់​ខ្សែ​​ក្រវាត់​ពិតៗ»។

លទ្ធផល​ផ្លូវ​ការ​​ពី​ការ​ប្រកួត ONE: A NEW TOMORROW

ONE Flyweight Muay Thai World Championship: Rodtang Jitmuangnon ផ្ដួល​ Jonathan Haggerty ​​ឲ្យ​សន្លប់​​ត្រឹម​ទឹក​ទី៣
-Mixed Martial Arts Atomweight: Stamp Fairtex ​ផ្ដួល​ Puja Tomar ​ត្រឹង​ចុង​ទឹក​ទី១
-Muay Thai Bantamweight: Sangmanee Sathian Muaythai ​ឈ្នះ​ពិន្ទុ​ជា​​ឯកច្ឆន្ទ​​លើ ​Kenta Yamada
-Mixed Martial Arts Featherweight: Thanh Le ផ្ដួល​ Ryogo Takahashi ​ឲ្យ​សន្លប់​ទឹក​ទី​១​
-Muay Thai Bantamweight: Liam Harrison ​ផ្ដួល​ Mohammed Bin Mahmoud ឲ្យ​សន្លប់​ទឹក​ទី​១
-Muay Thai Bantamweight: Muangthai PK.Saenchaimuaythaigym ​ឈ្នះ​ពិន្ទុ​មិន​ឯកច្ឆន្ទ​​លើ​ Brice Delval
-Mixed Martial Arts Welterweight: Raimond Magomedaliev ​ផ្ដួល​ Joey Pierotti ​ដោយ​​ក្បាច់​ឃ្លេ​ទឹក​ទី​១​
-Kickboxing Bantamweight: Adam Noi ឈ្នះ​ពិន្ទុ​ជា​ឯកច្ឆន្ទ​លើ​ Victor Pinto
-Mixed Martial Arts Featherweight: Shinechagtga Zoltsetseg ​​ផ្ដួល​ Ma Jia Wen នៅ​ទឹក​ទី១
-Muay Thai Bantamweight: Mehdi Zatout ឈ្នះ​ពិន្ទុ​ Han Zi Hao ​ដោយ​មិន​ឯកច្ឆន្ទ​
-Mixed Martial Arts Strawweight: Ayaka Miura ​ផ្ដួល​ Maira Mazar ​ត្រឹម​ទឹក​ទី២

-Mixed Martial Arts Featherweight: Roel Rosauro ​ឈ្នះ​ពិន្ទុ​ជា​ឯកច្ឆន្ទ​លើ​ Yohan Mulia Legowo

កុំ​ភ្លេច​ទស្សនា​ កម្មវិធី​​ប្រកួត​​បន្ទាប់​របស់​ស្ថាប័ន​ ONE Championship ​សូម​ទស្សនា​ ONE: FIRE & FURY ពី​ក្រុម​ម៉ានីល​ ​​នៅ​ថ្ងៃ​ទី ៣១ ​​ ខែ​មករា​ឆ្នាំ ២០២០ ចាប់​ពី​​វេលា​ម៉ោង​ ៦:៣០ ​ល្ងាច​តទៅ​​ដែល​មាន​ផ្សាយ​​​ផ្ទាល់​​តាម​រយៈ FacebookTwitterYouTube,​និង  ONE Super App ​ អត្ថបទ៖ ​​ស៊ីធី

 

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628