បាល់ទាត់

Tahith Chong គ្រោងចុះកុងត្រាទុកមុន​ជាមួយ Juventus ក្រោយ​អត់​ឱកាស​លេង​នៅ Man Utd

កុងត្រារបស់ Tahit Chong ខ្សែ​ប្រយុទ្ធសលាប​ក្លិប​បិសាចក្រហម Manchester United នឹងអស់សុពលភាព​ពេល​ចប់​រដូវ​កាល​នេះ ប៉ុន្តែ​រូប​គេ​មាន​បញ្ហាបន្តិច​បន្តួច​ដោយ​គ្មាន​ពេល​រក​ក្លិប​ថ្មី​លេង​។

តាម​ប្រភព​កាសែត​អ៊ីតាលី Tuttosport, Juventus ប្រហែល​ជា​ក្លិប​បន្ទាប់​របស់កីឡាករ​ហូល្លង់​រូបនេះ ខណៈ​ពួក​គេ​ត្រូវ​បាន​រាយការណ៍ថា​កំពុង​ចុះកិច្ចព្រមព្រៀង​យក​កីឡាករ​វ័យ​២០​ឆ្នាំ​រូបនេះ​ដោយ​មិន​ចំណាយ​លុយ​( Free Transfer)ជិត​បាន​ជោគជ័យហើយ។ Chong នឹង​ចុះ​កុងត្រា​ទុក​ជា​មុន( Pre-Contract ពេល​ចប់​ខែ​នេះ។​ទោះបីជា​បង្ហាញ​ទម្រង់​លេង​ល្អ​នៅ​ Premier League U23, Chong ទើប​តែ​បាន​បង្ហាញខ្លួន​១១​ប្រកួត​ក្នុង​ឈុត​ធំ​ប៉ុណ្ណោះ​ហើយ​រូប​គេ​ខកចិត្ត​ដែល​មិន​សូវ​បាន​ទទួលឱកាស។

រដូវ​កាល​នេះ​រូប​គេ​បង្ហាញខ្លួន​បាន​ត្រឹម​៣​ប្រកួត​ប៉ុណ្ណោះ ខណៈរូប​គេ​មាន​ពេល​ច្រើន​លេង​បាន​ត្រឹម​ប្ដូរ​ចូល​ក្នុង​ពាន​តូច​ៗ​ដូច​ជា FA Cup, Carabao Cup ប៉ុណ្ណោះ៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628