បាល់ទាត់

ក្លឹបរបស់ Xavi ចេញមកបញ្ចប់ពាក្យចចាមរ៉ាមពីការទាក់ទងរបស់ Barcelona

ក្រោយពីលេចលឺនូវដំណឹងចចារ៉ាមជាច្រើនក្នុងរយៈប៉ុន្មានថ្ងៃនេះដែលបង្ហាញថាក្លឹប FC Barcelona កំពុងធ្វើការទាក់ទងចងបានអ្នកចាត់ការទូទៅ Xavi ទៅដឹកនាំ ប៉ុន្តែពេលនេះខងក្លឹប Al Sadd SC បានចេញមុខបញ្ចប់ពាក្យចចារ៉ាមទាំងនេះជាផ្លូវការ។

ក្រោយពីក្លឹបយក្សអេស្ប៉ាញ FC Barcelona បានចាញ់ក្លឹប Atletico Madrid ក្នុងពាន Spanish Super Cup មក មានពាក្យចចារ៉ាមពាសពេញទ្វីបថាក្លឹបនេះត្រៀមនាំយកអតីតវីរៈបុរសពួកគេ Xavi ត្រឡប់ទៅកាន់ទឹកដី Camp Nou វិញដោយជំនួសលោក Ernesto Valverde 

ដើម្បីបញ្ចប់មន្ទិលសង្ស័យរបស់អ្នកគាំទ្រទៀតលោក Turki Al-Ali នាយកចាត់ការទូទៅរបស់ក្លឹបលីគកំពូលកាតាខាងលើ បានចេញមកបកស្រាយៈ

៉ ចំពោះរឿងរ៉ាវដែលថាលោក Xavi នឹងត្រឡប់ទៅកាន់ FC Barcelona វិញនោះ ប្រាកដណាស់ថាវាអាចកើតឡើងនាពេលអនាគត ពីព្រោះទីនោះគឺជាផ្ទះរបស់គាត់ ប៉ុន្តែរូបគាត់មិនចាកចេញក្នុងពេលនេះទេ ព្រោះគាត់គឺជាគ្រូវរបស់ពួកយើង (Al Sadd SC) ។  លោក Xavi និងជំនួយការរបស់គាត់ គឺតែងតែគិតអំពីការប្រកួតបន្ទាប់ ដូច្នេះបញ្ហាចចារ៉ាមទាំងនេះមិនប៉ះពាល់ពួកគាត់ឡើយ។  ៉ 

រំលឹកឡើងវិញបន្តិចបុរសសញ្ជាតិអេស្ប៉ាញវ័យ៣៩ឆ្នាំរូបនេះ បានផ្លាស់មកលេងឲ្យ Al Sadd SC កាលពីដើមឆ្នាំ២០១៥ ក្រោយមកក៏បានចូលនិវត្តន៍ និងបន្តអាជីពជាគ្រូបង្វឹកក្លឹបមួយនេះភ្លាមៗ ចាប់តាំងពីខែឧសភា ឆ្នាំ២០១៩ ដល់សព្វថ្ងៃ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628