បាល់ទាត់

Kepa: ពេលនេះពួកយើងបញ្ជាក់ថាទោះគ្មាន Hazard ក៏ក្រុមអាចធ្វើបានល្អ

ក្រោយយកជ័យជម្នះលើក្លឹប Burnley FC ក្នុងលទ្ធផល៣ទល់០ កាលពីយប់មិញ អ្នកចាំទី Kepa Arrizabalaga បានបញ្ចេញទស្សនៈថា Chelsea ដែលប្រើប្រាស់យុវជនច្រើនក៏អាចទ្រទ្រងស្ថានភាពក្នុងរដូវកាលនេះបានល្អដដែល ទោះបីគ្មានវត្តមាន Eden Hazard 

ថ្លែងប្រាប់ទៅខាងសារព័ត៌មានក្លឹបខ្លួនឯងផ្ទាល់ អ្នកចាំទីតម្លៃខ្លួនថ្លៃបំផុតលើលោករូបនេះបានលើកឡើងថាៈ

៉ សម្រាប់រដូវកាលនេះគឺពួកយើងធ្វើបានល្អ។ ហើយពួកយើងនឹងធ្វើវាឲ្យកាន់ប្រសើរជាងនេះ។ ពួកយើងធ្វើបានល្អនៅក្នុងពាន UEFA Champions League និងឡើងដល់ជុំទី៤ នៃពាន FA Cup ហើយបច្ចុប្បន្នពួកយើងក៏ស្ថិតនៅ Top4 ក្នុងលីគ (Premier League) ដដែល។ ខ្ញុំដឹងថា រដូវកាលនេះពួកយើងបាត់បង់កីឡាករល្អៗ ដូចជា Eden Hazard វាមិនមែនជារឿងងាយស្រួលដល់ពួកយើងទេ តែកីឡាករក្មេងៗ របស់ពួកយើងពេលនេះក៏ធ្វើ​បានល្អផងដែរ។ អាយុ គ្រាន់តែជាលេខប៉ុណ្ណោះ។  ៉ 

បញ្ជាក់ផងថារដូវកាលនេះតោខៀវ Chelsea ក្រោមការដឹកនាំរបស់អតីតវីរៈបុរសខ្លួនលោក Frank Lampard កំពុងធ្វើបានល្អគួរឲ្យកត់សម្គាល់ ដោយស្ថិតនៅលេខរៀងទី៤​ នៃតារាងលីគកំពូលអង់គ្លេស ខណៈដើមរដូវកាលមកត្រូវបាន FIFA ពិន័យមិនឲ្យទិញចូលកីឡាករថ្មី ពោលគឺមានតែបង្ខំចិត្តប្រើប្រាស់យុវជនរបស់ក្លឹបជាច្រើននោះ៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628