បាល់ទាត់

Mourinho ថាការស្ថានភាពក្លឹប Spurs ឡើងវិញត្រូវការទុករយៈពេលយូរឲ្យគាត់

ក្រោយបរាជ័យក្រោមថ្វីជើង Liverpool ក្នុងលទ្ធផល០ទល់១ កាលពីយប់មិញអ្នកចាត់ការទូទៅរបស់ Tottenham Hotspur លោក Jose Mourinho បានបញ្ចេញទស្សនៈថា ដើម្បីស្ថានភាពក្លឹបឡើងវិញគឺត្រូវការទុកពេលឲ្យគាត់បានយូរបន្តិច។

មុនចូលដល់សម្តី គួររំលឹកបន្តិចថាបុរសសញ្ជាតិព័រទុយហ្គាល់រហ្សនាម The Special One ខាងលើ ទើបតែចូលកាន់តំណែងនៅក្លឹប Tottenham Hotspur កាលពីខែវិច្ឆិកា ឆ្នាំមុនប៉ុណ្ណោះ ខណៈរូបគាត់មិនទាន់បានឃើញបញ្ចេញសមត្ថភាពចាយលុយធំដូចធ្លាប់ដឹកនាំនៅ Chelsea, Manchester United និង Real Madrid កន្លងមកឡើយ។

ថ្លែងក្នុងកិច្ចសម្ភាសន៍ ក្រោយត្រូវអ្នកកាសែតសាកសួរពាក់ព័ន្ធនឹងទម្លាប់ចាយលុយធំទិញកីឡាករចូលក្លឹបបានឲ្យដឹងថាៈ

៉ ខ្ញុំនៅក្លឹបខុសគ្នា ដូច្នេះរបៀបនៃការធ្វើការក៏ខុសគ្នាផងដែរ។ ពួកយើងត្រូវមានតុល្យភាពនៃការប្រើប្រាស់ថវិកាក្នុងរដូវកាលដោះដូរកីឡាករ។ ខ្ញុំត្រូវការពេលវេលា ពីព្រោះពួកយើងមិនមែនជាស្តេចនៃទីផ្សារដោះដូរកីឡាករនោះទេ។ សម្រាប់ខ្ញុំគិតថា ដើម្បីរៀបចំក្រុមនេះឡើងវិញឲ្យបានល្អ គឺត្រូវការរយៈពេលយូរទៀត។   ៉      

បញ្ជាក់ផងថា ចាប់តាំងពីចូលដឹកនាំរយៈពេល២ខែមកនេះ លោក Jose Mourinho ​បានឆ្លងកាត់ការប្រកួត១៣លើក ឈ្នះ៦ ស្មើ២ និងចាញ់៥លើក ក្នុងនោះបច្ចុប្បន្នកំពុងជួយឲ្យ Tottenham Hotspur នៅឈរលេខរៀងទី៨ នៃក្រ​បខណ្ឌ Premier League ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628