បាល់ទាត់

Erling Haland ចេញមុខបកស្រាយផ្ទាល់ពីមូលហេតុជ្រើសរើស Dortmund តែមិនមែន Man Utd

ខ្សែប្រយុទ្ធវ័យក្មេង Erling Braut Haland ដែលទើបផ្ទេរពីក្លឹប Red Bull Salzburg ទៅកាន់ Borussia Dortmund បានចេញមុខបកស្រាយអំពីមូលហេតុច្បាស់លាស់ដែលសម្រេចឲ្យមានការផ្ទេរនេះកើតឡើង។

ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយស្ថាប័នព័ត៌មានល្បី The Mirror កីឡាករវ័យទើប១៩ឆ្នាំខាងលើ បានបកស្រាយដូចតទៅៈ

៉ ការពិត! ចាប់ផ្តើមពេលទាក់ទងមកខ្ញុំខាងភ្នាក់ងារ Dortmund បានហោះមកជួបខ្ញុំផ្ទាល់។ ពួកគេបានប្រាប់ថាចូលចិត្តការលេង និងរបៀបនៃការលេងរប​ស់ខ្ញុំ។ ហើយពួកគេបាននិយាយទៀតថា គឺត្រូវការខ្ញុំមកទីនេះ។ ខ្ញុំពិតជាពេញចិត្តអំពីរបៀបនៃការទាក់ទងរបស់គេមកកាន់ខ្ញុំខ្លាំងណាស់ ហើយនេះអាចជាមូលហេតុចម្បងដែលជំរុញឲ្យខ្ញុំមកដល់ទីនេះ។ ពេលនោះ ខ្ញុំក៏ធ្លាប់បានធ្វើការទាក់ទងទៅកាន់ក្លឹបធំមួយផ្សេងទៀតដែរ ប៉ុន្តែខ្ញុំមិនទទួលបានអារម្មណ៍ដូចដែលខាង Dortmund ផ្តល់ឲ្យខ្ញុំនោះឡើយ។ ពេលខ្ញុំមកធ្វើតេស្តដំបូងនៅទីនេះ (Dortmund) លោក Hans-Joachim Watzke (ប្រធានក្លឹប) លោក Michael Zorc (នាយកបច្ចេកទេសក្លឹប) លោក Lucien Favre និងបុគ្គលិកដទៃទៀត សុទ្ធតែបានមកជួបខ្ញុំផ្ទាល់ ហើយពួកគេសុទ្ធតែបង្ហាញអំពីអារម្មណ៍ចង់បានរូបខ្ញុំ។ ខ្ញុំពិតជាមានអារម្មណ៍រំភើបពិតមែន ហើយនឹងកំពុងរងចាំឳកាសលេងនៅមុខអ្នកគាំទ្រជាង ៨០ ០០០នាក់ ដែលជាអ្នកគាំទ្រដ៏អស្ចារ្យរបស់ក្លឹបនេះ។  ៉ 

បើតាមការបកស្រាយពីខាងលើ ក្លឹបដែលទាក់ទងចង់បាន Erling Haland ត្រូវបានប៉ានស្មានថាជាក្លឹបបិសាចក្រហម Manchester United ខណៈរយៈពេលនោះព័ត៌មានក៏បានចុះផ្សាយព្រងព្រៀតផងដែរ។

គួររំលឹកបន្តិចថាកីឡាករសញ្ជាតិន័រវេសរូបនេះ បានធ្វើការផ្ទេរពីក្លឹប Red Bull Salzburg មកកាន់ Borussia Dortmund ក្នុងតម្លៃខ្លួន២០លានអឺរ៉ូ ជាមួយកិច្ចសន្យារយៈពេល៤ឆ្នាំកន្លះ៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628