បាល់ទាត់

ផ្លូវការៈ Luis Suarez របួសជង្គង់ រយៈពេលវិលត្រឡប់យ៉ាងតិច៤ខែឡើង

ខ្សែប្រយុទ្ធរបស់ក្លឹបយក្សអេស្ប៉ាញ FC Barcelona ពោលគឺ Luis Suarez បានរងរបួសជង្គង់ និងត្រូវបានបញ្ចាក់ពីវេជ្ជបណ្ឌិតរបស់ក្លឹបថានឹងត្រូវសម្រាកពីទីលានយ៉ាងតិចចំនួន៤ខែឡើង។

កីឡាករវ័យ៣២ឆ្នាំសញ្ជាតិអ៊ុយរ៉ាហ្គាយខាងលើ បានរងរបួសក្រោយការប៉ះទង្គិចត្រង់ជង្គង់ស្តាំនៅក្នុងការប្រកួតចាញ់ Atletico Madrid នៅក្នុងពានរង្វាន់ Spanish Super Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីថ្ងៃសុក្រ កន្លងទៅ។

ក្នុងរដូវកាលនេះ Luis Suarez បានបង្ហាញខ្លួនឲ្យក្លឹបសរុប២៣លើក និងរកបាន១៤គ្រាប់ ក្នុងនោះ១១គ្រាប់ស្ថិតនៅក្នុងក្របខណ្ឌលីគកំពូលអេស្ប៉ាញ ដូច្នេះការរងរបួសនេះក៏ជាបញ្ហាចោទមួយរបស់ក្លឹបទាំងមូលផងដែរ។ តែយ៉ាងណា ការរបួសនេះក៏ជាឳកាសល្អរបស់ខ្សែប្រយុទ្ធសញ្ជាតិបារាំង Antoine Greizmann ទៅវិញ៕

 

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628