បាល់ទាត់

Pep: លើកលោកនេះមានតែ Messi ប៉ុណ្ណោះមានសមត្ថភាពល្អជាង Aguero

ក្រោយការប្រកួតយប់មិញនេះ Manchester City យកឈ្នះលើ Aston Villa ក្នុងលទ្ធផល១ទល់៦ អ្នកចាត់ការទូទៅលោក Pep Guardiola បានលើកសរសើរកីឡាករខ្លួនឯងសម្តៅលើ Sergio Aguero ស្របពេលដែលកីឡាកររូបនេះរកបាន៣គ្រាប់ម្នាក់ឯង។

ក្នុងការប្រកួតយប់មិញនេះក្នុងក្របខណ្ឌលីគកំពូលអង់គ្លេស ភ្ញៀវ Manchester City បំបាក់ម្ចាស់ផ្ទះ Aston Villa ដោយលទ្ធផល១ទល់៦ ខណៈកីឡាករ Sergio Aguero រកបាន៣គ្រាប់ម្នាក់ឯង (Hat-Trick) ដែលរុញច្រានឲ្យរូបគេកាន់កំណត់ត្រាជាអ្នកទាត់បញ្ចូលទីច្រើនជាងគេលំដាប់ទី៤ ក្នុងប្រវត្តិសាស្ត្រក្របខណ្ឌ Premier League ថែមទៀត ដែលមានសរុប១៧៦គ្រាប់ក្នុងដៃបច្ចុប្បន្ន។

ក្រោយបញ្ចប់ការប្រកួតអ្នកចាត់ការទូទៅរបស់ក្លឹបមេឃខៀវខាងលើលោក Pep Guardiola បាននិយាយថាៈ

៉ Sergio Aguero គឺជាប្រភេទកីឡាករមួយរូបដែលរួមចំណែកក្នុងប្រវត្តិសាស្ត្របាល់ទាត់អង់គ្លេស ហើយក៏ជាអ្នកបង្កើនឲ្យមានការចាប់អារម្មណ៍ពីអ្នកគាំទ្រចំពោះបាល់ទាត់អង់គ្លេសផងដែរ។ សម្រាប់ខ្ញុំគឺមានតែ Lionel Messi ប៉ុណ្ណោះដែលល្អជាង Sergio Aguero បច្ចុប្បន្ននេះ។  ៉

បើគិតតែសម្រាប់ប្រវត្តិសាស្ត្រក្លឹប Manchester City វិញនោះ Sergio Aguero ក៏ជាកីឡាករកំពុងកាន់កំណត់ត្រារកគ្រាប់បាលច្រើនបំផុតគ្រប់សម័យកាលរបស់ក្លឹបផងដែរ ពោលចាប់តាំងពីឈានជើងចូលក្លឹបពីឆ្នាំ២០១១ ដល់សព្វថ្ងៃរកបាន២៤៩គ្រាប់ទៅហើយ៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628