បាល់ទាត់

ក្លិប​អាជីពថៃមួយធ្លាក់ទៅ​លីគអន់បំផុតរបស់​ប្រទេស​ដោយ​សារ​គ្មានលុយ​បើក​ប្រាក់ឈ្នួលឲ្យកីឡាករ

ក្លិប​បាល់​ទាត់​អាជីពរបស់​ថៃ​មួយ​គឺ Ubon United បាន​ប្រឈម​មុខ​នឹង​ទណ្ឌកម្ម​មួយចំនួន ​បន្ទាប់​ពីគណៈគ្រប់គ្រងរបស់​ពួក​គេ​រក​លុយ​បង់ថ្លៃប្រាក់​ឈ្នួលកីឡាកររបស់​ខ្លួន​កាល​ពី​រដូវ​កាលមុន។

ទោះ​បី​ជាបញ្ចប់​ចំណាត់​ថ្នាក់​ទី​១៧ក្នុង​តារាង​លីគទី២ថៃ(​Thai-League​ 2) ក្លិបមួយ​នេះ​បន្ត​មាន​កៅអី​លេង​នៅ​លីគ​ទី​២​ដដែល ​ខណៈ​ដែលក្លិប Thai Honda FC និង Army United ត្រូវ​កាត់​ចេញ។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី! ពួក​គេជាក្លិប​មួយ​ដែល​មិន​ទាន់​មាន​អាជ្ញាប័ណ្ឌរបស់​ Thai League ផង​នោះ​ Ubon United អាច​នឹង​ត្រូវ​កាត់ឲ្យ​ទៅ​លេង​នៅ​លីគទី​៤( Thai League 4)។

ការ​សម្រេច​ចិត្ត​ទម្លាក់ក្លិប Ubon United ទៅ​លីគ​ទី​៤​បាន​ប្រកាស​ជា​ផ្លូវ​ការ​ដោយ​សហព័ន្ធកីឡាបាល់​ទាត់​ថៃ(FAT)កាល​ពី​ថ្ងៃ​ទី​២៣ខែ​វិច្ឆិកាឆ្នាំ​២០១៩​ហើយ​ក្លិប​ក៏​បាន​ប្រកាស​ក្នុង​ទំព័រហ្វេសបុករបស់​ខ្លួន​ដែរ​អំពី​បញ្ហាដទៃ​ទៀត​ដែល​ធ្វើ​ឲ្យ​មាន​អាសន្ននា​ពេល​អនាគត។ ក្រោយ​មក​​គណៈកម្មការរៀប​ចំ​ការ​ប្រកួតក្នុង​ Thai League បាន​រក​ឃើញ​ថា​ពួក​គេ​មាន​បញ្ហា​គ្មាន​លុយ​បង់​ប្រាក់​ខែ​ឲ្យ​កីឡាករ បន្ទាប់​ពី​ចប់​រដូវ​កាល​២០១៩។​អញ្ចឹង​ហើយ!​បើសិន​ពួក​គេ​មិន​អាចរក​លុយ​មក​បង់ឲ្យ​កីឡាករ​ទេ​នោះ ​ពួក​គេ​នឹង​ធ្លាក់​ទៅ​លេង​នៅ​លីគ​ទី៥ហើយ។

ក្នុង​ប្រព័ន្ធបាល់​ទាត់​ថៃមានប្រព័ន្ធលីគចំនួន​៥​​ហើយ​លីគ​ទី​៥​នេះ​គឺ​ជា​ការ​ប្រកួត​ប្រជែង​ទាបបំផុត​របស់​ប្រទេស ដែល​មាន​ក្រុមចំនួន​១១៩បែងចែក​ជា១២តំបន់។ សរុប​ទាំង​៥​លីគប្រកួត​ប្រជែង​នេះ​ថៃ​មាន​ក្លិប​បាល់​ទាត់ទាំង​អាជីព ពាក់កណ្ដាលអាជីព​និង​ក្លិប​មិន​អាជីពដល់​ទៅ២៥១​ក្រុម​កំពុង​ប្រកួតប្រជែងទូទាំងប្រទេស។ និយាយ​ពី Ubon United វិញ​ការ​ធ្លាក់​ទៅ​លេង​នៅ​លីគ​ទី​៥​ដែល​ជា​លីគទាប​បំផុត​គឺ​មួយគ្មានកន្លែង​ណាមួយត្រូវ​តាម​ស្ដង់ដា Thai League និង​ទី​២​គ្មាន​លុយ​បង់ប្រាក់​ឈ្នួល​ឲ្យ​កីឡាករ៕

 

 

 

 

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628