បាល់ទាត់

Suphanat Mueanta ទទួលបាន​ស្បែកជើងពិសេស​ពី​ក្រុមហ៊ុន Nike ក្រោយ​បង្ហាញទម្រង់​ល្អក្នុង AFC-U23

ខ្សែ​ប្រយុទ្ធ​ជ្រើស​ជាតិ​ថៃវ័យ​ក្មេង​Suphanat Mueanta ដែល​បាន​បង្ហាញ​ភាព​ល្បី​ល្បាញរបស់​ខ្លួន​ក្នុង​ពាន​រង្វាន់ AFC U23 Championship 2020  បាន​ទទួល​ស្បែក​ជើង​ពិសេសមួយគូ​ពី​ក្រុមហ៊ុន​ Nike ក្រោយ​បង្ហាញទម្រង់​លេង​ល្អ​ក្នុង​ការ​ប្រកួតឲ្យ​ក្រុម U23ថៃ។

ក្រុម​ U23​ថៃ​គឺ​ជា​ក្រុម​ជា​ម្ចាស់​ផ្ទះ​បាន​បង្ហាញ​ទម្រង់​លេង​ល្អពំផុតក្នុង​ការ​ប្រកួត​ទី​១​ក្នុង​ពូល A​ក្រោយ​ពេល​យក​ឈ្នះ​ក្រុម U23 បារ៉ែន​៥​ទល់​០​ខណៈ​ដែល Suphanat Mueanta​រក​បាន​២​គ្រាប់​ក្នុង​ការ​ប្រកួត​នោះ។ បែប​នេះ​ហើយ​! កីឡាករ​វ័យ​១៧ឆ្នាំ Suphanat Mueanta ​រូបនេះ​កាន់​កំណត់​ត្រាដូច​ខាង​ក្រោម៖

  • កីឡាករ​វ័យក្មេង​បំផុតដែល​រក​បាន​គ្រាប់​បាល់​ក្នុង​ប្រវត្តិសាស្រ្តលីគ​កំពូល​ថៃ (Thai League)
  • កីឡាករវ័យក្មេង​បំផុត​រក​បាន​គ្រាប់​បាល់​ក្នុង​ប្រវត្តិសាស្រ្តពាន​រង្វាន់ AFC Champions League 
  • កីឡាករ​វ័យក្មេងបំផុតមាន​ឈ្មោះ​ក្នុង​ប្រវត្តិសាស្រ្តក្រុមបាល់​ទាត់​ជម្រើស​ជាតិ​ថៃ
  • កីឡាករ​វ័យក្មេងបំផុត​រក​បាន​គ្រាប់​បាល់​ក្នុង​ប្រវត្តិសាស្រ្ត ពាន​រង្វាន់ AFC U23

រូប​គេក៏​ឈ្នះ​ពាន​ជា​កីឡាករវ័យក្មេង​ល្អបំផុត​របស់សហព័ន្ធកីឡាបាល់​ទាត់​អាស៊ានក្នុង​កម្មវិធី AFF Awards 2019 ខណៈ​ដែល​បងប្រុស​របស់​ខ្លួន Suphachok Sarachat ក៏​មាន​ឈ្មោះ​ក្នុង​កម្មវិធី​នោះ​ដែរ។

កីឡាករ​ទាំងពីរលេង​នៅ​ក្លិប​ខ្លាំង Buriram United ហើ​យប្អូនប្រុស​ពៅ​របស់​ពួក​គេ​ម្នាក់​ទៀត​កំពុងហ្វឹកហាត់​ក្នុង​ឈុត​យុវជនរបស់ Buriram ក្រោយ​ក្លិប​ទិញ​ពី​​Sisaket FC តែ​លេង​ក្នុង​ដំណែង​ការពារ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628