បាល់ទាត់

អ្នកចាំទី Brighton ប្រកាសឧបត្ថម្ភ៥០០A$ រាល់ការសង្គ្រោះបាល់នៅ EPL ដល់ភ្លើងឆេះព្រៃនៅអូស្ត្រាលី

អ្នកចាំទីរបស់ក្លឹប Brighton & Hove Albion FC ពោលគឺកីឡាករសញ្ជាតិអូស្ត្រាលី Mathew Ryan បានប្រកាសកាលពីសប្តាហ៍មុនដោយយកការសង្គ្រោះបាល់ពីសំណាញ់ទីរបស់គ្រប់អ្នកចាំទីនៅក្របខណ្ឌ Premier League ធ្វើជាចំនួនឧបត្ថម្ភទឹកប្រាក់ដល់សប្បុរសធម៌ដល់ជនរងគ្រោះដោយសារភ្លើងឆេះព្រៃនៅប្រទេសកំណើតខ្លួន។

តាមការប្រកាសរបស់កីឡាករវ័យ២៧ឆ្នាំខាងលើ បានបញ្ជាក់ងថា រៀងរាល់ការជួយសង្គ្រោះបាល់បានម្តងនៅក្នុងការប្រកួតក្របខណ្ឌ Premier League រូបគាត់នឹងបរិច្ឆាគទឹកប្រាក់ចំនួន៥០០ដុល្លារអូស្ត្រាលី (ស្មើប្រមាណ៣៤៥ដុល្លារអាមេរិក) ដល់អង្គការសប្បុរសធម៌មួយក្នុងការជួយផ្គត់ផ្គង់ជនរងគ្រោះដោយសារគ្រោះធម្មជាតិភ្លើងឆេះព្រៃនៅប្រទេសអូស្ត្រាលី ដែលអូសបន្លាយរយៈពេលយូរមកហើយ ដែលគិតមកទល់បច្ចុប្បន្នបានមានឥទ្ធិពលគ្របដណ្តប់ប្រមាណ១១.២លានម៉ែត្រហិកតា ដែលផ្ទៃដីនេះស្មើពាក់កណ្តាលនៃប្រទេសអង់គ្លេស ទៅហើយ។

ក្នុងការប្រកួតក្របខណ្ឌលីគកំពូលអង់គ្លេសសប្តាហ៍ដំបូង ក្រោយការប្រកាសនេះមានការជួយសង្គ្រោះបាលពីអ្នកចាំទីទាំង២០ក្លឹបបានសរុប ៥៦លើក ដូច្នេះគិតជាចំនួនទឹកប្រាក់ស្មើនឹង ២៨ ០០០ដុល្លារអុស្ត្រាលី (ស្មើប្រមាណ ១៩ ៣៦៥ដុល្លារអាមេរិក) ដែល Mathew Ryan បានបរិច្ឆាគ៕

 

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628