បាល់ទាត់

រឿងល្អបី​យ៉ាង​កើត​ឡើង​ចំពោះ Manchester United ក្នុង​ឆ្នាំ​២០២០​​ហួស​ពី​ការ​រំពឹង​ទុក

ទោះ​បី​ជា​ក្រុម​បិសាចក្រហម​ឈ្នះ​តែ​មួយ​ប្រកួត​ក្នុង​ចំណោម​៤​លើក​នៅ​ឆ្នាំ​២០២០​នេះ ​ប៉ុន្តែ​Man Utd មាន​រឿង​បី​យ៉ាង​ជា​សញ្ញាល្អ​សម្រាប់​ក្លិបគួរតែ​រីករាយ​។​រឿង​ទាំង​ពី​យ៉ាង​នោះ​គឺ ការ​ចំណែក​កំណត់​ត្រា​ល្អ​របស់ Marcus Rashford ទម្រង់​លេង​ដ៏​គ្រោះ​ថ្នាក់របស់ Mason Greenwood និង​ចុង​ក្រោយ​ក្ដី​សង្ឃឹម​ក្នុង​ការយក Bruno Fernandez មក​រួម​ក្រុម​សា​ជា​ថ្មី។

ការ​បំបែកំណត់​ត្រា​ល្អ​របស់ Marcus Rashford៖

Marcus បាន​បង្ហាញខ្លួន​បាន​២០០​ដង​ឲ្យ​បិសាចក្រហម​ក្នុង​ការ​ប្រកួត​ដែល​Manchester United ឈ្នះ​ក្រុម Norwich City កាល​ពី​ចុង​សប្ដាហ៍​ខណ​៖ដែល​រូប​គេ​រក​បាន​២​គ្រាប់​។ Rashford បាន​ក្លាយ​ជា​កីឡាករវ័យក្មេងបំផុត​ទី៤ដែល​លេង​បាន​២០០​ប្រកួត​តាម​ពី​ក្រោយអតីត​កីឡាករ​ Norman Whiteside, George Best និង Ryan Giggs.។ កីឡាករ​វ័យ​២២ឆ្នាំ​រូបនេះ​រក​បាន​៦៤​គ្រាប់​ហើយឲ្យ​បិសាចក្រហម។

ការ​បង្ហាញ​ទម្រង់​លេង​ដ៏​គ្រោះថ្នាក់របស់ Mason Greenwood

មាន​តែ Jadon Sancho(៩គ្រាប់) ប៉ុណ្ណោះ​ដែល​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ Greenwood(៤គ្រាប់) ក្នុង​លីគ​កំពូល​ធំ​ៗ​ទាំង​៥​នៅ​អឺរ៉ុប។ កីឡាករ​វ័យ​១៨​ឆ្នាំ​រូបនេះរក​បាន​គ្រាប់​ទី​៤ក្នុង​ Premier League ទល់​នឹង Norwich City កាល​ពី​ថ្ងៃ​សៅរ៍។​Mason ចំណាយ​ពេល​តែ​គិត​ជា​មធ្យម១៣៣នាទី​ប៉ុណ្ណោះក្នុង​រដូវ​កាល​នេះ ​ហើយ​រូប​គេ​រក​បាន​៩​គ្រាប់​គិត​លើ​គ្រប់​ពាន​រង្វាន់​ដែល​បាន​ចូល​លេង។

បិសាចក្រហម​ជិត​ទិញ​បាន​​Bruno Fernandez មិន​ដល់​៤៨​ម៉ោង​ទៀត៖

ខ្សែ​បម្រើរបស់​ក្លិប Sporting Lisbon មាន​ទំនាក់ទំនងយ៉ាង​ស្អិតរមួតផ្ទេរ​មក​ Old Trafford តាំង​តែ​កាល​ពី​រដូវ​កាល​មុន។ United ត្រូវ​បាន​គេ​រាយការណ៍​ថា​កំពុង​ព្យាយាម​យក​ហត្ថលេខា​កីឡាករ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​រូបនេះ​ក្នុង​ទីផ្សារដោះដូរ​កីឡាករ​ដែល​កំពុង​តែ​បើក។ ប្រភព​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា​បិសាចក្រហម​នឹង​ប្រកាស​ចុះកុងត្រា​កីឡាករ​វ័យ​២៥ឆ្នាំ​រូបនេះ​ក្នុង​រយៈ​ពេល​មិន​ដល់​៤៨​ម៉ោង​ទៀត​ទេ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628