បាល់ទាត់

Rashford ជាខ្សែ​ប្រយុទ្ធ​វ័យ​ក្រោម២៣ឆ្នាំដ៏​គ្រោះ​ថ្នាក់បំផុត​ក្នុង​លីគកំពូល​ទាំង​៥​នៅអឺរ៉ុប

Marcus Rashford រក​បាន​១៤​គ្រាប់​ហើយ​ក្នុង​ Premier League រដូវ​កាល​នេះ។ ​១៤​គ្រាប់​នេះ​បើ​យក​ទៅ​គិត​ក្នុងចំណោម​កីឡាករ​ល្អ​ដែល​មាន​វ័យ​ក្រោម​២៣​ឆ្នាំ​ក្នុង​លីគ​កំពូល​ទាំង​នៅ​អឺរ៉ុប​គឺខ្សែ​ប្រយុទ្ធ Manchester United រូបនេះ​គឺ​ជា​អ្​ក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​បំផុត​ហើយ។

កីឡាករ​វ័យ២២ឆ្នាំបង្ហាញ​ទម្រង់​លេង​ល្អ​មែន​ទែន​ក្នុង​ជ័យជម្នះ​ Manchester United 4-0 Norwich City ដោយ​រក​បាន​២​គ្រាប់លើស​​ Tammy Abraham, Kylian Mbappe និង Lautaro Martinez​ដែល​ជា​កីឡាករ​វ័យ​ក្មេងវ័យ​ក្រោម២៣ឆ្នាំ។​ពួក​គេ​សុទ្ធតែ​ជាកីឡាករដែល​រក​បាន​គ្រាប់​បាល់​បាន​ច្រើន​ក្នុង​លីគ​របស់​ខ្លួន​នីមួយៗ​មាន​ដូចជា Tammy Abraham (Premier League), Kylian Mbappe (Ligue 1) និង Lautaro Martinez (Serie A)។

​Marcus Rashford – 14
Tammy Abraham – 13
Kylian Mbappe – 11
Victor Osimhen – 10
Jadon Sancho – 9
Lautaro Martinez – 9

គិត​គ្រប់ស្ថិតិនៃ​ពាន​រង្វាន់​ទាំងអស់ ខ្សែ​ប្រយុទ្ធជម្រើស​ជតិ​អង់គ្លេស​រក​បាន​១៩​គ្រាប់​​បញ្ជូនបាល់​ឲ្យ​មិត្តរួម​ក្រុមស៊ុត​៥​ដង ក្នុង​៣០​ប្រកួត​នៅ​រដូវ​កាល​នេះ​ខណៈ​ដែល​រូប​គេ​ទើប​តែបង្ហាញខ្លួន​លើក​ទី​២០០​ឲ្យ​ក្លិប៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628