បាល់ទាត់

ព្រះខ័នរាជស្វាយរៀងបង្ហើយការ​ប្រកួត Pre-Season នៅ​ម៉ាឡេស៊ី​ជាមួយកំណត់​ត្រាឈ្នះ១០០%

ម្ចាស់​ជើង​ឯក​លីគ​កំពូល​កម្ពុជារដូវ​កាល២០១៩ ​ព្រះខ័នរាជស្វាយរៀងបាន​បញ្ចប់​យុទ្ធនាការ​ការ​ប្រកួត​​ Malaysia Pre-Season Tour 2020 ហើយ​ ដោយ​ពួក​គេ​កាន់​កំណត់​ត្រា​ឈ្នះ​គ្រប់​ប្រកួត​ មុន​​ពេរល​ត្រឡប់​មក​រៀបចំ​ខ្លួន​សម្រាប់​ប្រកួត​ជម្រុះ AFC Cup 2020 ជាមួយ​ក្រុម Master 7 FC។

៣​ប្រកួត​ក្នុង​ទឹក​ដី​ម៉ាឡេស៊ី ក្រុម​របស់​លោក Conor Nestor បាន​យក​ឈ្នះ FA Selangor ៤​ទល់​០ ឈ្នះ Felda United ២​ទល់​១​ហើយ​ចុង​ក្រោយ​ប្រកួត​ស្វិតស្វាញ​បំផុត​ដោយ​រក​ឈ្នះ​ក្រុម​អតី​ត​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា ជារី​ច​ន្ថាប៊ីន Terengganu FC  ក្នុង​លទ្ធផល​៤​ទល់​៣។ នេះ​ជា​ការ​ត្រៀម​ខ្លួន​ដ៏​ល្អសម្រាប់​ការ​ប្រកួត​ជម្រុះ Play-off ពានរង្វាន់ AFC Cup ជាមួយ​ក្រុម​ឡាវ Master 7 FC ក៏​ដូច​ជា​ការ​ត្រៀម​ខ្លួនសម្រាប់​ការ​ប្រកួត​ Metfone Cambodian League រដូវ​កាល​២០២០ ក្នុង​នាម​ជា​ក្រុម​ការពារ​ដំណែង​ជើងឯក។

ខាង​ក្រោម​ជា​កម្រងលទ្ធផល​ការ​ប្រកួត​នៅ​ម៉ាឡេស៊ី៖

រូបភាព៖ ព្រះខ័នរាជស្វាយរៀង

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628