បាល់ទាត់

Jose Mourinho ​ថា​អត់​ច្រណែន Liverpool និង​ Man City ដែលប្រមូលផ្ដុំទៅដោយកីឡាករល្អ

លោក Jose Mourinho បានទទូចថាគាត់មិនច្រណែននឹងក្រុមដែលប្រមូលផ្តុំដោយកីឡាករ​ល្អៗ​ថ្លៃដូច​ជា Liverpool និង Manchester City ដោយ​លោក​អះអាង​ថា​ការ​ដឹកនាំ​នៅ Tottenham គឺជាការងារផ្សេងមួយ​ទៀត។

Manchester City គឺ​ជា​ក្រុម​ការពារដំណែង​ជើង​ឯក​២រដូវ​កាល​ជាប់​គ្នា​ខណៈ​ដែល Liverpool គឺ​ជា​ក្រុម​កំពូល​ឈរ​កំពូល​តារាង​ក្នុង​លីគ​រដូវ​កាល​នេះ​ហើយ​មាន​១៤​ពិន្ទុ​លើស​ដាច់​គេ​ក្នុង​រដូវ​កាល​នេះ។ លោក Jose Mourinho ត្រូវ​បាន​តែងតាំងជា​គ្រូ​បង្វឹក​ Spurs កាល​ពី​វិច្ឆិកា​ហើយ​ក្រុមរបស់​គាត់កំពុង​ឈរ​លេខ​៨​ក្នុង​តារាង​លីគ។ ប៉ុន្តែ​គ្រូ​បង្វឹក​សញ្ជាតិ​ព័រទុយហ្គាល់បាន​និយាយ​ថា​ពួក​គេ​(ក្រុមរបស់​លោក)មិន​អាច​ប្រៀបធៀបទៅ​នឹង​ Man City និង​ Liverpool ហើយ​ក៏​គ្មានអ្វី​ត្រូវ​រិះគន់ដែរ។

“មក​នេះ! មក​មើល​ស្អី​គេ​នេះ!​យើង​គ្មាន​ក្រុម​ដែល​ល្អ​ដូច​ក្រុម​ដទៃ​ទៀត​នោះ​ទេ។ ខ្ញុំបានមើល Man City (លេង​ទល់​នឹង​Aston Villa)​ហើយ​ទៅ​មើល​កីឡាករ​បមម្រុងរបស់​ពួក​គេ​មាន​សុទ្ធតែ​[Raheem] Sterling, Bernardo Silva, [Ilkay] Gundogan, [Nicolas] Otamendi។ Liverpool វិញ! អ្នក​បាន​ឃើញ​ហើយ​មើល​ទៅ​កីឡាករ​បម្រុងរបស់ពួក​គេ សូម្បី​តែ​កីឡាករ​របួសក៏​ខ្លាំង​ដែរដូចជា​[Joel] Matip, [Dejan] Lovren, [Naby] Keita, Fabinho”។

” ខ្ញុំមិនច្រណែននោះ​ទេ​ខ្ញុំ​មាន​ការងារ​មួយដ៏​អស្ចារ្យ​ប៉ុន្តែជាការងារមួយប្លែក​ពី​គេ​ហើយ​ក៏​ជា​ក្លិប​មួយប្លែក​ពី​គេផង​ដែរ”។

 

 

 

 

 

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628