បាល់ទាត់

ក្រោយ​ទាក់​ទង​ជាមួយលោក Raiola ខ្សែបម្រើ Jesse Lingard ទទួលបាន​ការ​ចាប់​អារម្មណ៍​ពី​ក្លិបអ៊ីតាលី​៤

ពេល​វេលារបស់តារាបាល់​ទាត់ Manchester United កីឡាករ Jesse Lingard  ប្រហែល​ជា​អស់ហើយ​នៅ Old Trafford បន្ទាប់​ពី​រូប​គេ​បាន​ទាក់​ទងលោក Mino Raiola ដើម្បី​រក​ផ្លូវ​ចេញ​ពី​ក្លិប។

កីឡាករ​ធ្លាក់​ទម្រង់​លេង​សញ្ជាតិ​អង់គ្លេស​ត្រូវ​បាន​គេ​ដឹង​ថា​បាន​ចូល​រួម​ជាមួយ​កំពូលភ្នាក់​ងារកីឡាករ​មួយ​រូបនេះកាល​ពី​ថ្មី​ៗ​នេះ​ហើយ​ United ក៏​បាន​ដឹង​ដែរ​ដោយ​បង្ហាញ​ពី​ការ​ខកចិត្តមិន​ស្ទើរ។​ពេល​នេះមាន​ប្រភព​ជា​ច្រើន​បញ្ជាក់​ថា​រូប​គេ​ស្ថិត​ក្នុង​សភាំព​មិន​ច្បាស់​លាស់​អំពី​អនាគតរបស់​ខ្លួនជាមួយ​ក្លិប​ហើយ​ផ្លូវ​ការ​ចាកចេញ​ពី​ Old Tafford ក៏​មាន​កាន់​តែ​ធំ​ដែរ។

Image result for Manchester United’s Jesse Lingard offered out to multiple Italian clubs"

ចាប់​ផ្ដើម​ទាក់ទង​ជាមួយ​លោក Raiola ភ្លាម​ Lingard ត្រូវបាន​ក្លិប​បួន​នៅ​អ៊ីតាលី​ចាប់​ផ្ដើមទាក់​ទង​។​ Inter Milan និង​ Napoli គឺ​ជា​ក្លិប​ដែល​មានកីឡាករ​លេង​ក្នុង​តំបន់​ប្រយុទ្ធ​និង​ស្លាប​គ្រប់​គ្រាន់ ប៉ុន្តែ Roma ឬ​ក៏ AC Milan នឹង​ពិចារណា​ផ្ទេរ​យក​កីឡាករម្នាក់​នេះ។ AC Milan កំពុង​តែ​ពង្រឹង​ក្លិប​និង​ជ័យជម្នះ​ក្រោយ​ពេល Zlatan Ibrahimovic ត្រឡប់​មក​វិញ ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី​!​គេ​ដឹង​ថា Lingard ប្រហែល​ជា​មិន​អាច​រួម​ក្រុមជាមួយ​អតីត​មិត្តរួម​ក្លិប Man Utd កើត​ដែរ។

Image result for Manchester United’s Jesse Lingard offered out to multiple Italian clubs"

យ៉ាង​ហោច​ណាស់​ក្នុង​ចំណោម​ក្លិប​ទាំង​បួននេះ​​គឺ​សុទ្ធតែ​ទាក់ទង​មក​ភ្នាក់​ងារ​កីឡាករ​ដើម្បី​ពិភាក្សា​ភាព​អាច​ទៅ​រួច​ក្នុង​ការ​ផ្ទេរ​ចេញ​ពី Man Utd ប្រសិន​បើ​កីឡាករ​រូបនេះ​ពិត​ជា​ចាក​ចេញ​ពី​ទឹក​អង់គ្លេស​ពិត​មែន៕

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628