បាល់ទាត់

តួរលេខចុងក្រោយពីក្លឹបមានជាងគេបំផុតទាំង១០លើលោក ក្នុងនោះ Barcelona នៅកំពូលតារាង

យោងតាមការវិភាគទៅលើលំហូរនៃចំណូលប្រាក់សម្រាប់ក្លឹបបាល់ទាត់ជុំវិញពិភពលោក និងផ្តោតជាពិសេសទៅលើកក្លឹបធំៗ នៅតំបន់អឺរ៉ុប បានបង្ហាញរបាយការណ៍ចុងក្រោយអំពីក្លឹបមានជាងគេបំផុតទាំង១០លើលោក ខណៈក្នុងនោះ FC Barcelona បានវ៉ាគូប្រជែង Real Madrid មកឈរលើកំពូលតារាងវិញម្តង។

សម្រាប់ការធ្វើរបាយការណ៍នេះ គឺគិតទៅត្រឹមដើមឆ្នាំ២០២០ នេះតែម្តង ខណៈកាលពីកន្លះឆ្នាំមុនពោលខែមិថុនា ឆ្នាំ២០១៩ កន្លងទៅ Real Madrid គឺមានចំនួនទឹកប្រាក់ (គិតលើចំណូល និងឃ្លាំងថវិកាសរុប) បានឈរលេខរៀងកំពូលតារាងនៅឡើយ។ ចំណែកនៅលីគល្បីអង់គ្លេសវិញ Manchester United នៅតែបន្តឈរកំពូលតារាងជាក្លឹបអ្នកមានជាងគេដដែលនៅក្របខណ្ឌមួយនេះ។

ខាងក្រោមនេះជាចំនួនតួរលេខទឹកប្រាក់តាមលេខរៀងក្លឹបដែលរកចំណូលបានច្រើនជាងគេបំផុតគិតត្រឹមបច្ចុប្បន្នភាពៈ

១. FC Barcelona – 840 លានអឺរ៉ូ

២. Real Madrid –  757 លានអឺរ៉ូ

៣. Manchester United – 711 លានអឺរ៉ូ

៤. FC Bayern Munich – 660 លានអឺរ៉ូ

៥. Paris Saint-Germain – 630 លានអឺរ៉ូ

៦. Manchester City – 610 លានអឺរ៉ូ

៧. Liverpool – 605 លានអឺរ៉ូ

៨. Tottenham Hotspur – 521 លានអឺរ៉ូ

៩. Chelsea – 513 លានអឺរ៉ូ

១០. Juventus – 460 លានអឺរ៉ូ ៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628