បាល់ទាត់

ព័ត៌មាន​ដោះដូរ​កីឡាករ​ល្បី​ៗ​ថ្ងៃ​នេះ៖ Bruno និង​ Man Utd ជាប់​ឆ្កឹង​ដដែល ​ខណៈ Eriksen ជិត​ចេញ​ពី​ Spurs ទៅ​ Inter មែន​ទែន​ហើយ

ក្រុមមបិសាច​ក្រហមមាន​ព័ត៌មាន​ថា​នឹង​ប្រកាស​ចុះ​កុងត្រា​ Bruno Fernandez ក្នុង​រយៈ​ពេល​៤៨​ម៉ោង​នៅ​តែ​បន្ត​មិន​មាន​លទ្ធផល​ខណៈ​ដែល​កីឡាករ​ម្នាក់​នេះ​ចូល​ហ្វឹកហាត់​ជាមួយ Sporting Lisbon ត្រៀម​ការ​ប្រកួត​ក្នុង​លីគ​ដូច​រាល់​ដង។

Man Utd ត្រូវ​បាន​កាសែត​ជា​ច្រើន​រាយការណ៍​ថាមាន​បំណង​ចំណាយ​ប្រាក់​ឈ្នួល​ឲ្យ​កីឡាករ​វ័យ​២៥​ឆ្នាំ ១៥ម៉ឺនផោន​ក្នុង​មួយ​អាទិត្យ​ជាមួយ​នឹង​កុងត្រា៤ឆ្នាំ តែ​ខាង​ Sporting​យល់​ព្រម​នឹង​តម្លៃ​នេះ​តែ​ចង់​បាន​កីឡាករ​ជម្រើស​អន់​ណាម្នាក់​ពី​ Man Utd វិញ​ទុក​ជា​ថ្នូរ​និង​ជំនួស​កន្លែង Bruno។​អ្នក​គាំទ្រ​កំពុង​រង់ចាំ​យ៉ាង​អន្ទះសារ​តែ​យ៉ាង​ណា​ក៏​ដោយ កិច្ចព្រមព្រៀង​របស់​ក្លិប​ជាមួយ​នឹង​កីឡាំករ​ព័រទុយហ្គាល់​រូបនេះ​នឹង​សម្រេច​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត។

 

Paul Pogba ទំនង​ជា​ចាក​ចេញ​ពី Manchester United ក្នុង​រដូវ​ក្ដៅ​នេះ​ប៉ុន្តែ​មិន​មែន​ក្នុង​ខែ​ករា​នេះ​ទេ។ ការ​ចាក​ចេញ​របស់​កីឡាករ​បារាំង​អាច​នឹង​ក្នុង​រដូវ​ក្តៅ​ខាង​មុខ(ចប់​រដូវ​កាល​នេះ) នេះ បើតាមប្រភព Sky Sports Germany.។

កីឡាករ​បារាំង​នៅ​សល់​កុងត្រា​ជាមួយ​បិសាច្រហម​តែ​១ឆ្នាំ​កន្លះ​ទៀត​ប៉ុណ្ណោះ​ហើយ​បើ​ក្លិប​បរាជ័យក្នុង​ការ​បន្ត​កុងត្រា​ថែម​នោះ ថ្នាក់​ដឹកនាំ​ក៏​មិន​ប្រថុយឲ្យ​រូប​គេ​ចាក​ចេញ​ដោយ​គ្មាន​តម្លៃ​ខ្លួននោះ​ដែរ។ Real Madrid តែ​ងតែតាម​ឃ្លាំមើល​ស្ថានភាព​កីឡាករ​ម្នាក់​នេះជាប្រចាំ​ខណៈ​ដែល Juventus ក៏​ជា​ក្លិប​មួយ​ចង់​បាន​ផង​ដែរ។

Inter បាន​ដាក់លិខិតសុំទិញ​មួយសន្លឹក​រួម​ទាំង​កញ្ញចប់​ទឹក​ប្រាក់១១លាន​ដុល្លារ​យក​ខ្សេ​បម្រើ​ Christian Eriksen ពី​ក្រុម Tottenham នេះបើតាមប្រភព Gianluca Di Marzio។ ខ្សែ​បម្រើ​នាំ​លេង​សញ្ជាតិ​ដាណឺម៉ាក​មាន​វ័យ​២៧​ឆ្នាំ​នៅ​សល់​កុងត្រា​ជាមួយ​ក្លិប​មាន់​ខ្នាយមាស​តែ​៦​ខែ​ទៀត​ប៉ុណ្ណោះ​ហើយ​ Spurs ចាំ​បាច់​លក់​រូប​គេ​ក្នុង​ខែ​មករា​នេះ​ដើម្បី​បាន​លុយ​ខ្លះ ជា​ជាង​ចេញ​ដោយ​ទទេ។

អញ្ចឹង​ក៏​ដោយ! Tottenham នៅ​តែដាក់​តម្លៃ​ខ្លួន Eriksen ដល់​ទៅ​២២.៣លាន​ដុល្លារ​ ហើយ​ការ​ពិភាក្សា​អាច​ដំណើរ​ការ​ទៅ​បានទាល់​តែ​ភាគី​ទាំង​ពីរ​យល់​ព្រម។ គេ​ដឹង​ថា​កីឡាករ​រូបនេះ​មាន​បំណង​ចាក​ចេញភ្លាម​បើ​ក្លិប​យល់​ព្រម​លើ​តម្លៃ​ណាមួយជាក់​លាក់៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628