បាល់ទាត់

Persija Jakarta កំពុង​ស្វែងរក​កីឡាករបរទេសល្បីៗ! អ្នក​ចាត់​ការ​ជម្រើស​ជាតិ​កម្ពុជា Keisuke Honda ក៏​មាន​ឈ្មោះ​ក្នុង​បញ្ជីត្រូវនាំចូលដែរ

ប្រធាន​ក្លិបឥណ្ឌូនេស៊ី Persija Jakarta លោក Ferry Paulus បាន​និយាយ​ថា​ក្លិប​របស់​គាត់​កំពុង​ស្វែង​រក​កីឡាករ​បរទេស​ដែល​មាន​ឈ្មោះ​ល្បីៗ​និង​មាន​គុណភាព​ល្អមក​រួម​ក្រុម។

ក្រុម​មួយ​នេះ​បាន​កំណត់​អត្តសញ្ញណា​កីឡាករ​បរទេស​ល្បី​ៗ​មួយចំនួន​រួច​ហើយ​ដោយ​មាន​ដូច​ជា៖ Marko Simic (សញ្ជាតិក្រូអាត), Rohit Chand (នេប៉ាល់), and Marco Motta (អ៊ីតាលី)​ហើយ​ចុង​ក្រោយ​គឺ​អ្នក​ចាត់​ការ​ជម្រើស​ជាតិ​កម្ពុជា​លោក Keisuke Honda តែ​ទើប​តែ​ចាក​ចេញ​ពី​ក្លិប Vittse កាល​ពី​មួយ​ខែ​មុន។

នេះ​គ្រាន់​តែ​ជម្រើស​ជា​ច្រើន​ដែល​ត្រូវ​យក​មួយ​តែ​ប៉ុណ្ណោះ ​ខណៈ​ដែល​ពួក​គេ​នៅ​សល់​កូតាកីឡាករបរទេស​ម្នាក់​ទៀតដើម្បី​ចូល​រួមប្រកួត​ប្រជែង​លីគ​រដូវ​កាល​ក្រោយ។ ថ្មី​ៗនេះ​ពួក​គេ​បាន​រក​ឃើញ​បេក្ខភាពល្អៗដើមម្បី​បំពេញកូតាន​នោះ​ហើយ​តែ​មិន​ទាន់​ដឹង​ថា​ត្រូវ​យក​នរណា។ លោក Ferry Paulus បាន​និយាយ​ក្នុង​វេបសាយ​ឥណ្ឌូនេស៊ី​មួយចំនួន​ថា៖

Image result for Persija Jakarta"

“កៅអី​កីឡាករ​បរទេស​របស់​ពួក​យើង​នៅ​សល់​ដែរ​ហើយ​ពេល​នេះ​ពួក​យើង​កំពុង​ស្វែង​រក​ហើយ​យើង​ក៏​មិន​ទាន់​អាច​និយាយ​បាន​ដែរ​ថា​ត្រូវ​យក​នរណាម្នាក់​មក​បំពេញ”។

លោកបន្ត​ថាកីឡាករបរទេសដែល​ត្រូវ​មក​បំពេញ​ត្រូវ​តែ​មាន​ឈ្មោះ​ល្បី មាន​គុណភាព​ហើយ​អាច​ជឿជាក់​បានពេល​លេង​លើ​ទីលាន។ ក្លិប​មួយ​នេះ​បាន​ទទួល​ជោគជ័យក្នុង​ការ​ចុះ​កុងត្រា​យក Marco Motta  ​អតីតកីឡាករ Juventus តែ​មិន​ទាន់​ដឹង​កីឡាករបរទេសណាម្នាក់​ទៀត​នឹង​មក​បំពេញ​បន្ថែម​នោះ​ទេ៕

 

ប្រភព៖ wartakota

 

 

 

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628