បាល់ទាត់

អតីតគ្រូជម្រើសជាតិមីយ៉ាន់ម៉ា ទើបបណ្តេញចេញពេលនេះទៅដឹកនាំក្លឹបលីគកំពូលអឺរ៉ង់

អតីតគ្រូបង្គោលនៃក្រុមជម្រើសជាតិមីយ៉ាន់ម៉ា លោក Miodrag Radulovic ដែលត្រូវបានបណ្តេញចេញពីតំណែងក្រោយដឹកនាំពុំសូវបានល្អក្នុងព្រឹត្តិការណ៍ជម្រុះ FIFA World Cup ២០២២ និង AFC Asian Cup ២០២៣ ពេលនេះបានប្រកាសចុះកិច្ចសន្យាជាមួយក្លឹប Zob Ahan SC នៅលីគកំពូលអឺរ៉ង់។

រំលឹកមកវិញបន្តិចបុរសវ័យ៥២ឆ្នាំខាងលើបានចូលមកដឹកនាំជម្រើសជាតិមីយ៉ាន់ម៉ា កំឡុងខែមេសា ឆ្នាំ២០១៩ ខណៈក្នុងឆ្នាំដដែលមកដល់ត្រឹមខែតុលា ក្រោយការប្រកួតចាញ់ជម្រើសជាតិម៉ុងហ្គោលី ក្នុងពូលនៃដំណើរឆ្ពោះទៅកាន់ FIFA World Cup ២០២២ និង AFC Asian Cup ២០២៣ ក៏ត្រូវបានសហព័ន្ធបាល់ទាត់មីយ៉ាន់ម៉ា សម្រេចដកតំណែង។

យ៉ាងណាក្តី! ពេលនេះបុរសសញ្ជាតិម៉ុងតេហ្គោលរូបនេះរកបានការងារថ្មីដោយសម្រេចឈានជើងចូលមកដឹកនាំក្លឹប Zob Ahan SC ដែលកំពុងឈរលេខរៀងទី៦ គិតត្រឹមពាក់កណ្តាលរដូវកាលនៃលីគកំពូលអឺរ៉ង់២០១៩/២០២០។ បើតាមការប្រកាសរបស់ក្លឹប បានផ្តល់សពុលភាពនៃកិច្ចសន្យារយៈពេល១ឆ្នាំកន្លះដល់លោក Miodrag Radulovic 

បញ្ជាក់ផងថា ក្លឹប Zob Ahan SC កាលពីឆ្នាំ២០១៩ ក៏បានឡើងមកដល់វគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់ AFC Champions League ផងដែរ៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628