បាល់ទាត់

Spurs ចុះកិច្ចសន្យានាំចូលកីឡាករថ្មីទី១ ក្រោមការដឹកនាំរបស់ Jose Mourinho

ក្លឹបមាន់ខ្នាយមាស Tottenham Hotspur បានប្រកាសនាំចូលសមាជិកថ្មីទី១ ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅថ្មីពួកគេ Jose Mourinho ខណៈសមាសភាពកីឡាករថ្មីគឺ Gedson Fernandes 

កីឡាករចំណូលថ្មីរូបនេះគឺមានសញ្ជាតិព័រទុយហ្គាល់ដូចអ្នកចាត់ការទូទៅ និងលេងក្នុងតួនាទីជាខ្សែបម្រើ។ ក្នុងវ័យ២១ឆ្នាំ កីឡាករ Gedson Fernandes បានកើតចេញពីថ្នាល់យុវជនរបស់ក្លឹប SL Benfica ហើយបានតម្លើងមកឈុតធំតាំងពីរដូវកាល២០១៧/២០១៨ គិតមកទល់បច្ចុប្បន្នបានបង្ហាញខ្លួនឲ្យក្លឹបនៅលីគកំពូលព័រទុយហ្គាល់នេះសរុប៦៣លើក និងរកបាន៥គ្រាប់ផងដែរ។ ក្នុងជម្រើសជាតិវិញរូបគេជាប់តាំងពីឈុត U15, U16, U17, U19, U20, U21 និងធ្លាប់បានបង្ហាញខ្លួនឲ្យឈុតធំ២លើករួមផង។

គួរបញ្ជាក់ផងថា Gedson Fernandes មកចូលរួមជាមួយ Tottenham Hotspur នេះគឺក្នុងលក្ខខណ្ឌខ្ចីជើងប៉ុណ្ណោះ ដោយមានសពុលភាពរយៈពេល១រដូលកាលកន្លះ និងមានលក្ខខណ្ឌទិញផ្តាច់នាពេលផុតកិច្ចសន្យាខ្ចីជើង៕

 

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628