បាល់ទាត់

ខ្សែប្រយុទ្ធវ័យ33ឆ្នាំ​ជម្រើស​ជាតិ​ម៉ាឡេស៊ី​នឹងផ្ទេរ​ទៅ​លេង​នៅ BG Pathum United

ភ្នាក់ងារ​កីឡាករម៉ាឡេស៊ី​លោក Abdul Rahim Shukor បាន​ទម្លាយ​ថា​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិម៉ាឡេស៊ី​កីឡាករ Norshahrul Idlan Talaha នឹង​ចូល​រួម​ជាមួយ​ម្ចាស់​ជើង​ឯក​លីគ​ទី​២​ថៃBG Pathum United ​ដែល​នឹង​ឡើង​មក​លេង​ក្នុង​លីគ​កំពូល​ថៃ​ក្នុងរដូវ​កាល​នេះ។

កីឡាករ​វ័យ៣៣ឆ្នាំ​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​ធ្វើ​ដំណើទៅ​ទីក្រុង​បាងកក​នៅ​ថ្ងៃ​នេះ​ហើយ​នឹង​ពិនិត្យសុខភាព​នៅ​ថ្ងៃ​ព្រហស្បត្តិ​ មុន​ពេល​ចុះកុងត្រា​ផ្លូវ​ការ​នៅថ្ងៃ​សុក្រ។ ភ្នាក់​ងារ​កីឡាកររូបនេះ​បាន​និយាយ​ថា៖

” កាល​ពី​២​ទៅ​៣​ខែ​មុនពួក​គេ​កំពុង​ស្វែង​រក​កីឡាករ​អាស៊ាន​ហើយ​ខ្ញុំ​បាន​ប្រាប់​បួក​គេ​ថា​ឲ្យ​មក​មើល Norshahrul​ ទៅ”។

” ខ្ញុំ​មិន​បាន​គិត​ថាអាយុ​របស់​គាត់​ជា​បញ្ហា​នោះ​ទេ។​ខ្ញុំ​មាន​ទំនុកចិត្ត​ថា​យើង​អាច​លេង​២​ទៅ​៣​រដូវ​កាល​ទៀត​​ ពី​ព្រោះ​គាត់​នៅ​តែ​ជា​ខ្សែ​ប្រយុទ្ធល្អ។ ​ជាមួយគុណភាពរបស់គាត់! គាត់អាចប្រកួត​ប្រជែង​នៅ​ប្រទេស​ថៃ”។

Norshahrul នឹង​ក្លាយ​ជាកីឡាករម៉ាឡេស៊ី​ទី​២ដែល​ផ្ទេរ​ទៅ​លេង​នៅ​ប្រទេស​ថៃ​ក្នុង​រដូវ​កាល​ដោះដូរ​កីឡាករខែ​នេះ ខណៈ​ដែល​កីឡាករ​ទី​មួយ​គឺ Dominic Tan ដែល​លេង​នៅ​ក្លិប Police Tero ក្នុង​កុងត្រា​អចិន្ត្រៃយ៍៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628