បាល់ទាត់

គ្រូ Barcelona ថ្មីថាទទួលតំណែងនេះទាំងមិនដឹងខ្លួន និងមិនបានត្រៀមទុកមុនផង

ក្លឹបយក្សអេស្ប៉ាញ FC Barcelona កាលពីម្សិលមិញនេះ បានប្រកាសតែងតាំងលោក Quique Setien ជាអ្នកដឹកនាំថ្មីប្រចាំឈុតធំពួកគេ ក្រោយពីការសម្រេចចែកផ្លូវជាមួយលោក Ernesto Valverde ។ ខណៈគ្រូបង្វឹកថ្មីរូបនេះថាបានទទួលតំណែងដោយមិនបានត្រៀមលក្ខណៈទុកមុនផង។

បុរសសញ្ជាតិអេស្ប៉ាញវ័យ៦១ឆ្នាំខាងលើ បានបង្ហាញចំណាប់អារម្មណ៍ខ្លួនក្នុងថ្ងៃតែងតាំង និងក្រោយមកត្រូវបានឆ្លើយតបនឹងអ្នកកាសែតថាៈ

៉ ខ្ញុំពិតជាមានអារម្មណ៍រំភើបក្នុងការមកដល់ទីនេះ (Barcelona) ។ ពីម្សិលមិញ ខ្ញុំគ្រាន់តែមើលកសិដ្ឋានចិញ្ចឹមគោក្នុងទីក្រុងរបស់ខ្ញុំសោះ តែថ្ងៃនេះខ្ញុំបានក្លាយជាគ្រូបង្វឹករបស់ក្លឹបល្អជាងគេលើលោកមួយនេះ។ ជាការពិតណាស់! ពេលភ្នាក់ងារក្លឹបបានទាក់ទងខ្ញុំ ខ្ញុំបានឆ្លើយតបវិញដោយការយល់ព្រមក្នុងរយៈពេលមិនដល់៥នាទីផង។ ខ្ញុំមិនដែលបានគិតថា Barcelona ជ្រើសរើសយកខ្ញុំឡើយ ដូច្នេះខ្ញុំក៏មិនបានត្រៀមលក្ខណៈទុកមុននោះដែរ។  ៉ 

បញ្ជាក់ផងថាលោក Quique Setien ធ្លាប់មានប្រវត្តិដឹកនាំក្លឹបអេស្ប៉ាញដូចជា Las Palmas និង Real Betis ជាដើម ខណៈភារកិច្ចដំបូងរបស់លោកក្នុងការដឹកនាំ FC Barcelona នេះគឺត្រូវតទល់នឹង Granada ក្នុងក្របខណ្ឌ La Liga នាថ្ងៃអាទិត្យ ឆ្លងចូលព្រឹកថ្ងៃច័ន្ទ វេលាម៉ោង៣ៈ០០ភ្លឺ (ម៉ោងនៅកម្ពុជា) ៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628