បាល់ទាត់

ក្លិប​បី​នៅ​ម៉ាឡេស៊ី​ប្រឈមកាត់​ចេញ​ពី​លីគ​កំពូល​និង​លីគ​ទី​២ដោយ​សារ​មិន​អាច​ដោះ​ស្រាយប្រាក់​ឈ្នួលកីឡាករនិង​បុគ្គលិក

ក្លិប​បី​​គឺ Malacca, PDRM និង​ក្លិប Kelantan ប្រឈម​មុខ​ជាមួយ​នឹង​កាត​កាត់​ចេញ​ពី​ការ​ប្រកួត​ប្រជែង​ក្នុង​ Malaysia Super League និង​ក្របខណ្ឌ Premier League 2020 ប្រសិន​បើ​ពួក​គេបរាជ័យដោះ​ស្រាយភាពមិន​ប្រក្រតីដល់​បុគ្គលិក​និង​កីឡាករ​របស់​ខ្លួន​មុន​ថ្ងៃ​ទី​៣១​ខែ​មករា​ឆ្នាំ​២០២០។

សហព័ន្ធកីឡាបាល់​ទាត់​ម៉ាឡេស៊ីកាល​ពី​ម្សិលមិញ​បាន​បង្ហាញលិខិត​មួយ​ទៅ​ឲ្យ​ក្លិប​បី​ដោយ​ផ្ដល់​ពេល​វេលា​ប្រហែល​២​សប្ដាហ៍​ដោះបំណុលឬ​ឈាន​ទៅ​ដល​កិច្ចព្រមព្រៀង​បង់​លុយ​ដល់​កីឡាករនិង​មន្រ្តី​របស់​ក្លិប​ដែល​ទាក់​ទងឲ្យ​បាន​រួច​រាល់។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី! ប្រសិន​បើ​ក្រុម​ទាំង​បី​ខាង​លើ​មិន​អាច​ដោះ​ស្រាយ​រហូត​ដល់​ថ្ងៃ​ទី​៣១​ខែ​មករា​ឆ្នាំ​២០២០​ ពួក​គេ​នឹង​ត្រូវកាត់​ចេញ​បី​ពិន្ទុភ្លាម(ពិន្ទុ​នៃ​ការ​ពិន័យរបស់​សហព័ន្ធបាល់​ទាត​ម៉ាឡេស៊ី)។

ទោះ​បី​ជា​យ៉ាង​នេះក្ដី! គ្មាន​ការ​ដក​ពិន្ទុ ឬ​ការ​ពិន័យ​ណាមួយត្រូវបាន​ដាក់​បន្ទុក ប្រសិន​បើ​ពួក​គេ​ចំណាយ​លុយ​ជំពាក់គ្រប់​ដល់​កីឡាករ ឬ​ក៏​បាន​ធ្វើ​កិច្ច​ព្រមព្រៀងរវាង​ក្លិប​និង​កីឡាករ/មន្រ្តី​រួច​រាល់​មុន​ថ្ងៃ​ទី​៣១​ខែ​មករា​ឆ្នាំ​២០២០។ FAM នៅ​តែ​បន្ត​ផ្ដល់ឱកាសដល់​ក្លិប​ដែល​ដោះ​ស្រាយ​មិន​ទាន់​ជោគជ័យទាំងអស់ដោយ​ដាក់​កាល​បរិច្ឆេទ​លើក​ទី​២​នៅ​ថ្ងៃ​ទី២៨ខែ​កុម្ភៈឆ្នាំ​២០២០​ហើយ​បើ​នៅ​តែ​មិន​ជោគជ័យ​ទៀត​នោះ​ពួក​គេ​នឹង​ត្រូវ​ដក​ដល់​ទៅ​៦​ពិន្ទុ។

មិន​ត្រឹម​តែ​កាល​បរិច្ឆេទ​ទី​២​នោះ​ទេ FAM បាន​កំណត់​លើក​ទី​៣​ទៀត​នៅ​ថ្ងៃ​ទី​៣០​ខែ​មីនាឆ្នាំ​២០២០​។ ក្លិបនឹង​ត្រូវដកចេញ​ពី​ការ​ប្រកួត​ក្នុង​ Malaysia Super League ២០២០​(Melaka និង​ PDRM)​ហើយ​ក្លិប Kelantan ត្រូវ​ដក​ចេញ​ពី Malaysia Premier League 2020 ៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628