បាល់ទាត់

Mauricio Pochettino ថា​បើ​ចង់​ឲ្យ​គាត់​ដឹកនាំ!​ Man Utd ត្រូវធ្វើ​រឿង​​ទាំង​នេះសិន

Mauricio Pochettino បាន​បង្ហាញ​តម្រូវ​ការមួយចំនួនរបស់​ខ្លួន​ពេល​គាត់​ទៅ​ដឹកនាំ​ក្រុម​បិសាច​ក្រហម Manchester United ខណៈ​ដែល​សំណើរ​ទាំង​នេះមិន​ដឹង​ថា​តើក្លិប​ហ៊ាន​ដែរ​ឬ​អត់​ព្រោះ​បច្ចុប្បន្ន​ក្លិប​មួយ​នេះ​ពឹង​បុគ្គល​ម្នាក់​រក​ចំណូល​ឲ្យ​ខ្លួន។

ខណៈ​ដែល​លោក Ole Guunar Solskjaer ត្រូវ​បាន​គេរំពឹងនឹង​ដឹកនាំ​បិសាចក្រហមដល់​ចប់​រដូវ​កាល​នេះ អ្នក​ដែលអាចមក​ជំនួស​គឺ​អាច​ជាលោក Pochettino​នេះ​ឯង។ តាម​រយៈកម្មវិធី Beyond The Pitch ដែល​មាន​លោក Phil Brown ជា​អ្នកសម្របសម្រួល ក្លិប​ យក្ស Premier League មួយ​នេះបាន​ចូល​មក​ពិភាក្សា​កាងារ​ជាមួយគ្រូ​បង្វឹក​សញ្ជាតិ​អាហ្សង់ទីន​រួច​ទៅ​ហើយ ប៉ុន្តែ​អតីត​គ្រូបង្វឹកក្លិបមាន់​ខ្នាយមាស​បាន​ផ្ដល់តម្រូវ​ការ​របស់​ខ្លួនមួយចំនួន​ដល់​ក្លិប​មុន​នឹង​ចង់​បាន​គាត់​ទៅ​ជំនួស​លោក Ole។

“Pochettino មិន​មានភ្នាក់ងារ​នោះ​ទេ​ហើយ​លោក Ed Woodward ក៏​មិន​អាច​និយាយ​ជាមួយ​គាត់​ជា​សាធារណៈបាន​ដែរ។​ដូច្នេះ​ពួក​គេអាច​ជួប​គ្នា​លក្ខណៈបុគ្គលឬ​នរណាម្នាក់​ដែល​មាន​ឥទ្ធិពល។ ខ្ញុំមិន​អាច​និយាយ​បាន​ថា​នរណាម្នាក់​ដែល​អាច​និយាយ​ជាមួយ​លោក Poch នោះ​ទេ។ គាត់​បាន​និយាយ​ហើយ​ថា​គាត់មិន​ចង់​បានកាងារ​នោះ​ទេ​អំឡុង​រដូវ​កាល​នេះ”។

អ្នកធានាឲ្យ​គាត់​សម្របសម្រួលម្នាក់​នេះបាន​បន្ត​ថា៖” គាត់​ចង់ឲ្យ​ប្រធានផ្នែក​បាល់​ទាត់ធានាឲ្យ​គាត់​ហើយ​ប្រធាន​ផ្នែក​បាល់​ទាត៉​នោះ​ត្រូវ​តែ​មិន​មែន​ជា​លោក Ed Woodward។ គាត់​ចង់​បានបាន​សេរីភាពនៃ​ការ​គ្រប់​គ្តង់​កីឡាករ​ឈុត​ធំ​ទាំងអស់ រួម​ទាំង​កីឡាករ​ដែល​ត្រូវ​លក់ក​ចេញ​ផង​ដែរ។ អ្វី​ដែល​សំខាន់​គាត់​ចង់​ឲ្យ​លោក Ed Woodward ចាក​ចេញ​ពី​គ្រប់​យ៉ាង​ក្នុង​បាល់​ទាត់ រឿង​គ្រប់​គ្រងលុយ ​​និង​កីឡាករ​ដែល​ត្រូវ​ទិញ”។

លោក Pochettino បាននិយាយ​កាល​ពី​ថ្ងៃ​ពុធ​នេះ​ថា​គាត់​ទទួល​កាងារ​គ្រូ​បង្វឹក​នៅ​ក្លិប​ដេល​លេង​នៅ​តែ​ La Liga និង​ Premier League ប៉ុណ្ណោះ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628