បាល់ទាត់

Mesut Ozil បដិសេធចាក​ចេញ​ពី​ Arsenal មុន​ផុត​កុងត្រា

Mesut Ozil បាន​អះអាង​ថា​គាត់​គ្មាន​បំណង​ចាកចេញ​ពី Arsenal មុន​ពេល​កុងត្រារបស់​គាត់​ផុត​កំណត់​នោះ​ទេ ខណៈ​ដែល​កុងត្រា​ផុត​នៅ​ឆ្នាំ​២០២១។

Image result for Mesut Ozil rules out Arsenal exit before end of contract"

បន្ទាប់​ពីបរាជ័យ​ក្រោម​ក្រសែភ្នែក​របស់​អតីត​គ្រូ​បង្វឹក​លោក Unai Emery, Ozil មាន​ព័ត៌មានចាក​ចេញ​ពី​កីឡដ្ឋាន Emirate Stadium។​ ទោះ​បី​ជា​យ៉ាងនេះ​ក្ដី! មានក្លិបមក​ពី​ប្រទេស​ទួរគី​ចង់​បាន​រូប​គេ​ទៅ​លេង។ អញ្ចឹង​ក៏​ដោយ! គាត់​បាន​ទម្លាយ​ថា​គាត់​មាន​គម្រោង​បន្ត​ស្នាក់​នៅ​ក្នុង​ក្លិប​មាន​មូលដ្ឋាន​នៅ​ភាគ​ខាងជើង​ទី​ក្រុង​ឡុង​ដុង​ដល់​ទៅ​១៨​ខែ​ទៀត។ កីឡាករ​វ័យ​៣១​ឆ្នាំ​ត្រូវ​បាន​គេ​ដកស្រង់សម្ដី​ពី​កាសែត The Mirror ថា៖

” ខ្ញុំពិត​ជា​រីករាយ​ជា​មួយកុងត្រា​របស់​ខ្ញុំ​ដែល​បន្ត​នៅ​ទីនេះក្នុង​ឆ្នាំ​នេះ​ហើយ​និង​ឆ្នាំ​ក្រោយ​ទៀត។ ខ្ញុំមិន​អាច​និយាយប្រាប់​អ្នក​ថា​តើ​អនាគត​យ៉ាង​ណា​នោះ​ទេ។ ខ្ញុំ​រីករាយ​អំពី​អនាគត​របស់​ខ្ញុំ​ប៉ុន្តែ​ខ្ញុំមិន​ដឹង​ថានឹង​មាន​រឿង​អ្វី​កើតឡើង​នោះ​ទេ”។

ចាប់​តាំង​ពី​លោក Mikel Arteta មក​ដឹកនាំ​ Mesut Ozil បាន​បង្ហាញខ្លួន​ក្នុង​ជម្រើសដំបូង​១១នាក់​បាន​៥​ដង​ហើយបាន​ជួយក្លិប​ទទួល​បាន​លទ្ធផលប្រែប្រួល​ជា​ច្រើន​ផង​ដែរ៕

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628