បាល់ទាត់

ម្ចាស់ពាន Ballon d’Or ១៩៩៥ និងជាប្រធានាធិបតីលីបេរីយ៉ាសព្វថ្ងៃ កំពុងស្ថិតការសង្ស័យពុករលួយជាង២៨លានដុល្លារ

ប្រធានាធិបតីនៃប្រទេសលីបេរីយ៉ាសព្វថ្ងៃ និងជាអតីតកីឡាករជនជាតិមកពីទ្វីបអាហ្វ្រិកតែម្នាក់គត់ធ្លាប់ទទួលបានពានរង្វាន់ Ballon d’Or ពោលគឺតាំងពីឆ្នាំ១៩៩៥ George Weah ត្រូវបានរងពីបទពុករលួយជាមួយរង្វង់ទឹកប្រាក់ប្រមាណជាង២៨លានដុល្លារ។

ដំណឹងមួយនេះត្រូវបានផ្សព្វផ្សាយពាសពេញប្រទេសលីប៉េរីយ៉ា ក្រោយពីត្រូវបានទម្លាយដោយក្រុមគណៈបក្សប្រឆាំងក្នុងប្រទេសមួយនេះ ដោយបានរិះគន់ឥតសន្សំដៃឡើយចំពោះលោក George Weah ដែលបានជាប់ឆ្នោតជាប្រធានាធិបតីតាំងពីខែមករា ឆ្នាំ២០១៨ មកទល់បច្ចុប្បន្ន។

រំលឹកទៅអតីតកាលបន្តិចបុរសវ័យ៥៣ឆ្នាំសព្វថ្ងៃខាងលើ ធ្លាប់ជាកីឡាករបាល់ទាត់អាជីព និងធ្លាប់លេងឲ្យក្លឹបធំៗ នៅក្របខណ្ឌបាល់ទាត់អឺរ៉ុបមួយចំនួនដូចជា AS Monaco, Paris Saint-Germain, Chelsea, AC Milan, Manchester City… ជាដើម។ ហើយរូបគាត់ធ្លាប់ទទួលបានពានជាកីឡាករល្អប្រចាំទ្វីបអាហ្រ្វិក៣ឆ្នាំ និងពានឯកត្តជនដទៃទៀតជាច្រើន ខណៈសម្រាប់ពាន Ballon d’Or ត្រូវបានចារ្យជាប្រវត្តិសាស្ត្រថា ជាកីឡាករមានសញ្ជាតិមកពីទ្វីបអាហ្រ្វិកតែម្នាក់គត់មកដល់សព្វថ្ងៃនេះដែលអាចទទួលបាន៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628