បាល់ទាត់

AFC U23: កូរ៉េខាងជើងទាញវៀតណាមឲ្យធ្លាក់ជាមួយគ្នាត្រឹមវគ្គចែកពូល

ព្រឹត្តិការណ៍ AFC U23 Championship ឆ្នាំ២០២០ បានបញ្ចប់សព្វគ្រប់សម្រាប់ការប្រកួតក្នុងពូល ក្នុងនោះជម្រើសជាតិវៀតណាម U23 ក៏បានធ្លាក់ត្រឹមវគ្គនេះដូចគ្នា។

ក្នុងការប្រកួតទី៣ នៅក្នុងពូល D វៀតណាមបានធ្វើឲ្យខ្លួនឯងរបូតឳកាសដណ្តើមកៅអីវគ្គ៨ក្រុមចុងក្រោយ ដោយសារតែកាលរបូតគ្រាប់បាល់ចូលទីខ្លួនឯងមួយដោយអ្នកចាំទី Bui Tien Dung និងការបង្កកំហុសឲ្យកើតមាននូវបាល់ពិន័យ១១ម៉ែត្រចុងម៉ោង១គ្រាប់ទៀត បើទោះបីជាវៀតណាមអាចរកបាន១គ្រាប់ក្តី។

នៅក្នុងពូល D នេះ វៀតណាម និងកូរ៉េខាងជើង ទាំងពីរត្រូវបានធ្លាក់ចេញដូចគ្នា ខណៈអារ៉ាប់រួមឡើងទៅប៉ះអូប៊េគីស្ថាន និងហ្ស៊កដានីឡើងមកប៉ះកូរ៉េខាងត្បូង ចំណែក២គូទៀតនោះគឺ អូស្រ្តាលីប៉ះស៊ីរី និងម្ចាស់ផ្ទះថៃប៉ះអារ៉ាប៊ីសាអូឌីត៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628