បាល់ទាត់

គ្រូបង្វឹក​វៀតណាម​និយាយ​អ្វី​ខ្លះ​ក្រោយ​ធ្លាក់ចេញ​ពី​ពាន AFC U23 Championship 2020?

គ្រូបង្វឹកក្រុមជម្រើស​ជាតិ​វៀតណាម​លោក Park Hang-Seo ចង់​ឲ្យ​កូនសិស្សរបស់​គាត់ឈប់​គិត​អំពី​ការ​ធ្លាក់ចេញ​ពី​ពាន​រង្វាន់ U23 Championship ហើយ​ឲ្យ​មក​ផ្ដោត​ការ​ប្រកួត​ក្នុង​ឈុត​ធំ​នៅ​វគ្គ​ជម្រុះ 2022 World Cup វិញ។

ក្នុង​ការ​ប្រកួត​ចុង​ក្រោយ​ក្នុង​ពូល D នៃ​ពាន​រង្វាន់ AFC U23 Championship 2020 ក្រុម​ឈុត U23វៀតណាម​បាន​ប្រកួត​ចាញ់​ U23​កូរ៉េខាងជើង​២​ទល់​១។ លទ្ធផល​នេះ​បាន​ធ្វើ​ឲ្យ​ក្រុម​លោក Park Hang-Seo ធ្លាក់ចេញ​ពី​ពូលតែ​ម្ដង។ និយាយ​ក្រោយ​ចប់​ការ​ប្រកួត​គ្រូ​បង្វឹក​រូប​នេះ​ទទួលខុស​ត្រូវ​លើ​លទ្ធផល​ហើយ​ដាក់​គោលដៅ​អភិវឌ្ឍន៍​កីឡាករ​វ័យ​ក្មេហ​នៅ​ពេល​អនាគត។ គ្រូ​បង្វឹក​សញ្ជាតិ​កូរ៉េខាងត្បូងសង្ឃឹម​ថានឹង​ឈ្នះក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ World Cup ២០២២​ នាពេល​ខាង​មុខ។

ពេល​អ្នក​កាសែត​សួរ​ថា​តើ​ការ​ចាញ់និង​ជ្រុះចេញ​ពី​ពាន U23 Asian 2020 ប៉ះពាល់​ដល់​ការ​រៀប​ចំលេង​វគ្គ​ជម្រុះ​World Cup ដែល​នៅ​ដែរ​ឬ​ទេ? ហើយ​លោក​Park បាន​តប​ថា៖” វា​ធម្មតា​ទេ! វា​តែ​ងតែមាន​ក្រុម​ដែល​ធ្លាក់ចេញ​និង​ក្រុមឡើង​បន្ត។ ឆ្នាំ​នេះ U23របស់​យើង​នឹង​មិន​មាន​ការ​ប្រកួត​ក្នុងពាន​រង្វាន់​ណាទៀត​ទេ។​ដូច្នេះ​ហើយ​យើង​ផ្ដោត​សំខាន់​លើ​ក្រុមជម្រើស​ជាតិ​ឈុត​ធំ​វិញ។​យើង​នឹងទន្ទឹង​រង់ចាំ​ការ​ប្រកួត​ទល់​ជាមួយ​ម៉ាឡេស៊ីចុង​ខែ​មីនា។​ពួក​គេ​មាន​៩​ពិន្ទុ​រួច​ទៅ​ហើយ យើង​នឹងព្យាយាម​យក​ឈ្នះ​ពួក​គេ”។

យោង​តាម​កាល​វិភាគ​ការ​ប្រកួត​វគ្គ​ជម្រុះ 2022 FIFA World Cup វៀតណាម​នឹង​ត្រូវជួប​ក្រុម​ម៉ាឡេស៊ី​នៅ​ថ្ងៃ​ទី​៣១​ខែ​មីនា​នៅ​កីឡដ្ឋាន Bukit Jalil ហើយ​ប្រសិន​បើ​ពួក​គេ​អាចយក​ឈ្នះក្រុម​ខ្លាម៉ាឡេស៊ី ក្រុម​លោក Park Hang-Seo នឹង​ឡើង​ទៅ​វគ្គ​ជម្រុះ​ជុំ​ទី​៣បន្ត​ទៀត៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628