បាល់ទាត់

AFC U23: គ្រូកូរ៉េខាងជើង ថាគ្មានអ្វីប្លែកនោះទេ ដែលកូនក្រុមគាត់អាចទាញវៀតណាមឲ្យធ្លាក់ជាមួយគ្នា

វៀតណាម U23 បានធ្លាក់ត្រឹមវគ្គចែកពូល ក្នុងព្រឹត្តិការណ៍ AFC U23 Championship ២០២០ ដោយរបូតឳកាសក្នុងការប្រកួតចុងក្រោយដោយសារចាញ់កូរ៉េខាងជើង U23 ក្នុងលទ្ធផល២ទល់១។ ក្រោយការប្រកូតនេះ លោក Ri Yu-il គ្រូបង្គោលរបស់កូរ៉េខាងជើង ក៏បានបញ្ចេញទស្សនៈក្នុងការប្រកួតទាំងមូលផងដែរ។

ក្នុងសន្និសីទក្រោយបញ្ចប់ការប្រកួត បុរសវ័យ៤៥ឆ្នាំ ដែលមានដើមកំណើតនៅទីក្រុងព្យុងយ៉ាងខាងលើ បាននិយាយថាៈ

៉ សម្រាប់ខ្ញុំការប្រកួតមួយនេះ គឺក្រុមទាំងពីរធ្វើបានល្អដូចគ្នា។ ដូចខ្ញុំធ្លាប់បាននិយាយតាំងពីដើមមកម្ល៉េះ មកដល់វគ្គនេះគ្មានក្រុមខ្លាំង ឬ ខ្សោយនោះទេ អ្វីៗគឺអាស្រ័យការខិតខំប្រឹងប្រែង។ យ៉ាងណា ពួកយើង (កូរ៉េខាងជើង U23) បានត្រៀមខ្លួនបានល្អ ដែលនាំឲ្យពួកយើងយកឈ្នះលើវៀតណាម។ ខ្ញុំគិតថាគ្មានរឿងអ្វីគួរភ្ញាក់ផ្អើលឡើយ ដែលពួកយើងអាចយកឈ្នះវៀតណាម និងបណ្តាលឲ្យពួកគេធ្លាក់ត្រឹមវគ្គចែកពូលនេះ ព្រោះក្នុងបាល់ទាត់អ្វីៗ ក៏អាចកើតឡើងដែរ។  ៉ 

គួរបញ្ជាក់ផងថា យ៉ាងណាទាំងវៀតណាម U23 និងកូរ៉េខាងជើង U23 គឺសុទ្ធតែបានធ្លាក់ត្រឹមវគ្គចែកពូល D នេះដូចគ្នា ខណៈក្រុមដែលឡើងរួមមាន ហ្ស៊កដានី និងអារ៉ាប់រួម៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628