បាល់ទាត់

ក្រោយធ្លាក់ AFC U23 គ្រូថៃថាមកពីកីឡាករហត់ពេក និងជឿថា ២០២៦​ អាចឡើងទៅ World Cup បាន

ម្ចាស់ផ្ទះព្រឹត្តិការណ៍ AFC U23 Championship ២០២០ ប្រទេសថៃ បានធ្លាក់ចេញត្រឹមវគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីចាញ់អារ៉ាប៊ីសាអូឌីត ក្នុងលទ្ធផល១ទល់០។ យ៉ាងណាក្រោយបញ្ចប់ការប្រកួតគ្រូបង្វឹកថៃក៏បានបញ្ចេញទស្សនៈលើកូនក្រុមរបស់ខ្លួនផងដែរ។

ក្រោយបញ្ចប់ការប្រកួតមួយនេះលោក Akira Nishino គ្រូបង្គោលជម្រើសជាតិថៃទាំងឈុតធំ និងឈុត U23 រូបនេះលើកឡើងថាៈ

៉ នេះគឺជាការប្រកួតទី៤របស់ពួកយើង ហើយកីឡាករពួកយើងក៏ខិតខំប្រឹងប្រែងខ្លាំងណាស់ហើយ ដូច្នេះពួកគេក៏មានភាពនឿយហត់ក្នុងការប្រកួតនេះផងដែរ។ ៣ប្រកួតដំបូង (វគ្គចែកពូល) កីឡាករគ្រប់រូបខំព្យាយាមធ្វើបានល្អ ជាពិសេសក្នុងការគ្រប់គ្រងបាល់។ ខ្ញុំគិតថា ពួកគេត្រូវការពេលវេលាបន្ថែមទៀតដើម្បីអភិវឌ្ឍន៍សមត្ថភាព។

៤ប្រកួតក្នុងព្រឹត្តិការណ៍នេះ គឺជាបទពិសោធន៍ដ៏ល្អចំពោះកីឡាករគ្រប់រូប។ FIFA World Cup ២០២៦ គឺជាគោលដៅរបស់ពួកយើង ហើយចំពោះកីឡាករបច្ចុប្បន្ននេះ ដែលមានអាយុត្រឹមពេលនេះទទួលបានបានបទពិសោធន៍ដ៏ល្អ។ បើពួកយើងព្យាយាមបន្តទៀត ពួកយើងនឹងឃើញលទ្ធផលនាពេលខាងមុខ។  ៉ 

គួរបញ្ជាក់ផងថា ក្រៅពីអារ៉ាប៊ីសាអូឌីត ក៏នៅមានអូស្ត្រាលីមួយទៀតផងដែរ ដែលទទួលបានកៅអីវគ្គ៤ក្រុមចុងក្រោយតាមរយៈការផ្តួលស៊ីរី ចំណែក២គូដែលត្រូវប្រកួតរសៀលនេះគឺ កូរ៉េខាងត្បូងប៉ះហ្ស៊កដានី និងអារ៉ាប់រួមប៉ះអូបេគីស្ថាន៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628