បាល់ទាត់

Bruno Fernandez ប្រាប់​ Sporting ថា​ចង់​ផ្ទេរ​មក Man Utd ខ្លាំង

Bruno Fernandes ត្រូវ​បាន​គេ​រាយការណ៍​ថាបាន​និយាយប្រាប់ថ្នាក់​ដឹកនាំ Sporting Lisbon ថា​គាត់​មាន​បំណង​ចង់​ផ្ទេរ​​មកលេង​នៅ Manchester United។

Sporting’s Portuguese midfielder Bruno Fernandes gestures during the Portuguese League football match between SL Sporting CP vs Belenenses SAD at Alvalade stadium in Lisbon on November 10, 2019. (Photo by PATRICIA DE MELO MOREIRA / AFP) (Photo by PATRICIA DE MELO MOREIRA/AFP via Getty Images)

ខណៈ​ដែល Fernandes បាន​យល់​ព្រម​លើ​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន​ជាមួយ​ក្លិប​យក្ស Premier League ក្លិប​ទាំង​ពីរ​នៅ​តែ​មិន​អាច​និយាយ​ដាច់​ស្រេច​រឿង​ប្រាក់​បន្ថែមបូក​ជាមួយតម្លៃខ្លួនរបស់​កីឡាករ។ ក្លិប Sporting ចង់​បាន​តម្លៃ​ខ្លួន​របស់​កីឡាករ ៦៨​លាន​ផោន​រួម​បញ្ជូល​ជាមួយប្រាក់​បន្ថែម​មួយចំនួន​ប៉ុន្តែ​ខាង​ភាគី​បិសាចក្រហម​គ្មាន​បំណងចំណាយ​តាម​ការ​ចង់​បាន​ទាំង​នោះ​ទេ។

តាម​ប្រភព Sky Sport កីឡាករ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​បាន​បង្ហាញប្រតិកម្ម​ហើយ​ចាប់​ផ្ដើម​អស់​ទឹក​ចិត្ត​លេង​ Sporting ត​ទៅ​ទៀត ខណៈ​រូប​គេ​ចង់​ផ្ទេរ​មក​ Man Utd កាន់​តែ​បាន​ឆាប់។​ទោះ​បី​ជា​ក្លិប​ទាំង​ពីរ​ស្ថិត​ក្នុង​ជំហាន​ពិភាក្សា​គ្នារឿង​លុយ​របាយការណ៍​ដដែល​បន្ថែម​ថា​ភាព​ជោគជ័យនៃការ​ផ្ទេរ​នេះ​ហាក់​នៅ​ឆ្ងាយពី​ការ​ពិតខ្លាំងណាស់។

Sporting’s Portuguese midfielder Bruno Fernandes gestures during the Portuguese League football match between SL Sporting CP vs Belenenses SAD at Alvalade stadium in Lisbon on November 10, 2019. (Photo by PATRICIA DE MELO MOREIRA / AFP) (Photo by PATRICIA DE MELO MOREIRA/AFP via Getty Images)

Fernandes អាច​នឹង​នៅ​តែ​បង្ហាញខ្លយន​ឲ្យ​ Sporting លេង​ទល់​នឹង​ Braga នៅ​ថ្ងៃ​អង្គារ៍​នេះ​ប្រសិន​បើ​គ្មាន​ភាព​វិជ្ជមាន​ណាមួយ​អំពី​ការ​ផ្ទេរ​មក អង់គ្លេស៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628