បាល់ទាត់

ពិត​អត់! Man Utd សុខ​ចិត្តដំឡើងកីឡាករយុវជន៣​នាក់​មក​ឈុត​ធំ​ហើយ​អត់​ទិញ​កីឡាករ​ថ្មី​ក្នុង​ខែ​មករា​នេះ?

គ្រូ​បង្វឹកក្លិបបិសាចក្រហម​Manchester United លោក Ole Gunnar Solskjaer ត្រូវបានគេ​រាយការណ៍ថា​មាន​គម្រោងដំឡើង​កីឡាករ​យុវជន​៣​នាក់​ពី​ឈុត​ U23​មក​បន្ថែម​ចន្លោះក្នុង​ក្រុម​ឈុត​ធំ​រដូវ​កាល​នេះ។

Ethan Laird of Manchester United

Ethan Laird of Manchester United

អស់​រយៈ​ពេល​កន្លះ​រដូវ​កាលកន្លង​មក លោក Solskjaer បាន​យក​ពាន EFL Cup និង​ពាន Europa League មក​ផ្ដល់ឱកាស​ដល់​កីឡាករ​យុវជនពី​ឈុត​ថ្នាលរបស់​ខ្លួនមួយចំនួន​មក​លេង​បាន​ច្រើន​នាទី។​តាម​ប្រភព Manchester Evening News, យុទ្ធសាស្រ្ត​នេះ​អាច​បន្ត​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុថ​ក្រោយ​នេះ​បន្ទាប់​ពី​កីឡាករ​ឈុត​ធំ​មួយចំនួន​កំពុង​រងរបួស​ហើយ​ណាមួយ Ashley Young ក៏​បាន​ចាក​ចេញ​ទៀត។

ខ្សែ​បម្រើ​វ័យក្មេង​ Hannibal Mejbri

ខ្សែ​បម្រើ​វ័យក្មេង​ Hannibal Mejbri

របាយការណ៍​ដដែល​បន្ត​ថា កីឡាករ​យុវជន​ Ethan Laird មានឱកាស​ច្រើន​ជាង​គេក្នុង​តំបន់​ការពារស្លាប​ស្ដាំ បន្ទាប់​ពី​បានបង្ហាញខ្លួន២​ដង​ក្នុង​ពាន Europa League មុន​ពេល​បុណ្យ​ណូអែល។​ខ្សែ​បម្រើ​វ័យក្មេង​ Hannibal Mejbri ដែល​ក្លិប​បាន​ទិញ​ពី Monaco កាល​ពី​ថ្មី​ៗ​នេះ​រួម​ជាមួយខ្សែប្រយុទ្ធ Largie Ramazani ​អាច​មានឱកាស​ក្នុង​ការ​បង្ហាញខ្លួន​នៅ​ឈុត​ធំ​របស់​ពួក​គេ​ហើយ៕

Image result for Largie Ramazani"

ខ្សែប្រយុទ្ធ Largie Ramazani​

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628