បាល់ទាត់

អង្គរថាយហ្គ័រចាញ់​ PJ City FC មួយ​ទល់​សូន្យ​ពាន​រង្វាន់ Siemreap Super Asia Cup 2020

​ក្រុម​អង្គរថាយ​ហ្គ័រ​បាន​ប្រកួត​ចាញ់​ក្រុម PJ CIty FC ក្នុង​លទ្ធផល​១​ទល់​០​នា​ការ​ប្រកួត​ពានរង្វាន់​មិត្តភាព​មុន​បើក​រដូវ​កាល​ SIEM REAP SUPER  ASIA CUP 2020 នៅ​កីឡដ្ឋាន SRU Stadium ​ខណៈ​ការ​ប្រកួត​ទើប​ចប់​មុន​នេះ​បន្តិច។

១​គ្រាប់​របស់​ក្រុម​ក​ពី​លីគកំពូល​ម៉ាឡេស៊ី​រក​បាន​ដោយ​កីឡាករ Washington ដោយ​ការ​ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ​នៅ​នាទី​៦៣​ក្នុង​វគ្គ​ទី​២។ ក្រុម​អង្គរថាយ​ហ្គ័រ​ខំ​ប្រឹង​វាយ​សម្រុក​វិញ​ដែរ​ប៉ុន្តែ​មិន​អាច​រក​បាន​គ្រាប់​បាល់​នោះ​ទេ​ហើយ​លទ្ធផល​នេះ​បន្ត​រហូត​ដល់​ចប់​ការ​ប្រកួត​៩០​នាទៅ​តែ​ម្ដង។

លទ្ធផល​នេះ​មានន័យ​ថា​ក្រុម​អង្គរថាយហ្គ័រ​ត្រូវ​លេង​ដណ្ដើម​យក​លេខ​៣​ជាមួយ​ក្រុម​មួយរវាង វិសាខានិង​ Bhayankara FC ខណៈក្រុម​ទាំង​ពីរ​នឹង​ប្រកួត​នៅ​ថ្ងៃ​ទី​២៣​ខែ​មករា​ឆ្នាំ​២០២០​ស្អែក​នេះ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628