បាល់ទាត់

Conte នាំយកអតីតកូនសិស្សសំណព្វរបស់ខ្លួនម្នាក់ទៀតជាផ្លូវការពី Chelsea

Inter Milan ក្រោមការដឹកនាំរបស់លោក Antonio Conte បានប្រកាសជាផ្លូវការនាំយកអតីតកូនសិស្សសំណព្វចិត្តរបស់គ្រូបង្វឹករូបនេះកាលពីធ្លាប់ដឹកនាំនៅ Chelsea ពោលគឺ Victor Moses 

តាមសេចក្តីប្រកាសកីឡាករសញ្ជាតិនីហ្សេរីយ៉ារូបនេះ បានចូលរួមជាមួយ Inter Milan ក្នុងលក្ខខណ្ឌខ្ចីជើងកន្លះរដូវកាលជាមុនសិន តែមានលក្ខខណ្ឌទិញផ្តាច់នាបញ្ចប់រដូវកាល២០១៩/២០២០នេះ។

ពួកគេទាំងពីរនាក់ខាងលើ ធ្លាប់ធ្វើការជាមួយគ្នាកាលពីនៅក្លឹបតោខៀវ Chelsea ខណៈមួយឆ្នាំដំបូងពួកគេសហការគ្នានាំឲ្យក្លឹបម្ចាស់កីឡដ្ឋាន Stamford Bridge ស្គាល់ជាតិពានលីគកំពូលអង់គ្លេសលើកចុងក្រោយ កាលពីរដូវកាល២០១៦/២០១៧ រួមផងដែរ។ ខណៈរដូវកាលបន្ទាប់ក៏បន្តសហការនាំយកពាន FA Cup បន្ថែមទៀតនៅក្នុងក្របខណ្ឌបាល់ទាត់អង់គ្លេស មុនពេលដែលលោក Antonio Conte ត្រូវបានក្លឹបបញ្ចប់កិច្ចសន្យា។

កីឡាករវ័យ២៩ឆ្នាំខាងលើ ក្នុងរដូវកាលនេះបានលេងឲ្យក្លឹប Fenerbahce SK នៃក្របខណ្ឌលីគកំពូលទួរគី ក្នុងនាមជាកីឡាករខ្ចីជើង តាំងពីពាក់កណ្តាលរដូវកាលមុនមកម្ល៉េះ ដោយបង្ហាញខ្លួនសរុបនៅទីនោះ២៣លើក ព្រមទាំងរកបាន៥គ្រាប់៕

 

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628