បាល់ទាត់

ជម្រុះអូឡាំពិកនារីៈ ចិន ធ្វើការផ្លាស់ប្តូរទីក​ន្លែងប្រកួត ក្រោយទីតាំងចាស់កើតជំងឺផ្លូវដង្ហើមថ្មី

ចិន ដែលជាម្ចាស់ផ្ទះពូល B នៃព្រឹត្តិការណ៍វគ្គជម្រុះទៅកាន់អូឡាំពិកនារីឆ្នាំ២០២០ បានធ្វើការផ្លាស់ប្តូរកាលវិភាគ និងទីលាននៃការប្រកួតវិញ ក្រោមការស្នើសុំរបស់សហព័ន្ធបាល់ទាត់ទ្វីបអាស៊ី (AFC) ដោយសារការពារពីជំងឺឆ្លងនៃផ្លូវដង្ហើមថ្មី ដែលកំពុងរាតដ្បាតនៅក្នុងប្រទេសចិន។

គិតត្រឹមពីការរកឃើញដំបូងនៃជំងឺនេះពីខែធ្នូ ឆ្នាំ២០១៩ មកទល់បច្ចុប្បន្នមានការកើតឡើងចំនួន៤៤០ករណី នៃជំងឺផ្លូវដង្ហើមថ្មីនេះ នឹងបន្តឆ្លងព្រមទាំងធ្វើឲ្យមនុស្សស្លាប់ជាច្រើននាក់ នៅក្នុងតំបន់ Wuhan ដែលជាទីកន្លែងសម្រាប់រៀបចំការប្រកួតក្នុងព្រឹត្តិការណ៍ខាងលើនេះ។

អាស្រ័យមូលហេតុនេះ សមាគមបាល់ទាត់ចិន (CFA) តាមរយៈការស្នើសុំរបស់ AFC ដោយគិតគូពីសុវត្ថិភាពជាចម្បង បានធ្វើការផ្លាស់ប្តូរកាលវិភាគមួយចំនួន និងផ្លាស់ប្តូរពីការរៀបចំនៅ Five Rings Sports Centre និង Taizhu Sports Centre នៅតំបន់ Wuhan ទៅរៀបចំនៅ Jiangning Football Training Centre ក្នុងតំបន់ Nanjing នៃខេត្ត Jiangsu វិញ។

គួរឲ្យដឹងផងថា ក្នុងពូល B នៃដំណើរឆ្ពោះទៅកាន់ព្រឹត្តិការណ៍អូឡាំពិកនេះ ចិន ជាម្ចាស់ផ្ទះត្រូវទទួលក្រុមភ្ញៀវដូចជា ថៃ និងអូស្ត្រាលី ខណៈឆាយនីសតៃបុិ បានប្រកាសដកខ្លួនចេញ។ ចំណែកនៅពូល A រួមមាន កូរ៉េខាងត្បូង ជាម្ចាស់ផ្ទះទទួលភ្ញៀវមាន មីយ៉ាន់ម៉ា និងវៀតណាម ឯកូរ៉េខាងជើង ប្រកាសដកខ្លួនចេញដូចគ្នា៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628