បាល់ទាត់

ថៃ បន្តកិច្ចសន្យាបន្ថែមទៀតដល់គ្រូជម្រើសជាតិបច្ចុប្បន្នដល់ឆ្នាំ២០២២

សមាគមបាល់ទាត់ថៃ (FAT) បានប្រកាសពីការបន្តកិច្ចសន្យាថ្មីដល់គ្រូបង្វឹកជម្រើសជាតិពួកគេពោលគឺលោក Akira Nishino ដល់ឆ្នាំ២០២២។

អតីតគ្រូបង្វឹកជម្រើសជាតិជប៉ុនរូបនេះ បានឈានជើងមកដឹកនាំជម្រើសជាតិថៃតាំងពីខែកក្កដា ឆ្នាំ២០១៩ ហើយបានដឹកនាំក្នុងព្រឹត្តិការណ៍ជម្រុះទៅកាន់ FIFA World Cup ២០២២ និង AFC Asian Cup ២០២៣ ព្រឹតិ្តការណ៍ SEA Games នៅប្រទេសហ្វីលីពីន និងចុងក្រោយដឹកនាំឈុត U23 លេងព្រឹត្តិការណ៍ AFC U23 Championship ផងដែរ។

លើកិច្ចសន្យាថ្មីនេះលោក Akira Nishino បានសម្រេចចិត្តបន្តរយៈពេល២ឆ្នាំទៀត​ ដូច្នេះកៅអីចិន្ត្រៃយ៍របស់គាត់នឹងស្នាក់នៅជាមួយក្រុមរហ្សនាមដំរីសឹកថៃ ដល់ឆ្នាំ២០២២ ឯណោះ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628