បាល់ទាត់

AFC U23: ស្អែកនេះ រវាងអូស្ត្រាលី និងអូបេគីស្ថាន នឹងដណ្តើម១កៅអីចុងក្រោយទៅអូឡាំពិក

ព្រឹត្តិការណ៍ការប្រកួតពានរង្វាន់ AFC U23 Championship បានឈានមកដល់វគ្គដណ្តើមចំណាត់ថ្នាក់លេខរៀងទី៣ និងជើងឯក ខណៈក្រុមដណ្តើមលេខ៣ ក៏ត្រូវមានភារកិច្ចដណ្តើមយកកៅអីចុងក្រោយទៅលេងនៅព្រឹត្តិការណ៍អូឡាំពិក ពាក់កណ្តាលឆ្នាំនេះនៅប្រទេសជប៉ុនផងដែរ។

ស្របពេលដែលវគ្គ៤ក្រុមចុងក្រោយក្រុមខ្លាំងនៅតំបន់អាស៊ីអាគ្នេយ៍ អូស្ត្រាលី បានចាញ់ កូរ៉េខាងត្បូង ក្នុងលទ្ធផល២ទល់០ ខណៈអូបេគីស្ថាន ក៏បានចាញ់ជើងខ្លាំងអាស៊ីខាងលិច អារ៉ាប៊ីសាអូឌីត ១ទល់០ ដូច្នេះក្រុមចាញ់ទាំង២ នឹងមានឳកាសប្រកួតតទល់គ្នាដណ្តើមចំណាត់ថ្នាក់លេខរៀងទី៣ ខណៈចំណាត់ថ្នាក់នេះក៏ជាកៅអីក្រុមអាស៊ីចុងក្រោយទៅលេងនៅព្រឹត្តិការណ៍អូឡាំពិក ឆ្នាំ២០២០ នៅប្រទេសជប៉ុន ដែលរៀបចំនៅខែកក្កដា ដល់ខែសីហា ខាងមុខនេះ។ ចំណែក កូរ៉េខាងត្បូង និងអារ៉ាប៊ីសាអូឌីត បានកក់កៅអីទៅលេងនៅអូឡាំពិករួចរាល់ ជាមួយម្ចាស់ផ្ទះជប៉ុន។

បញ្ជាក់ផងថា អូស្ត្រាលី នឹងប៉ះគ្នាជាមួយ អូបេគីស្ថាន នៅថ្ងៃស្អែកនេះវេលាម៉ោង៧ៈ៣០នាទី ចំណែកគូដណ្តើមជើងឯកនឹងប៉ះគ្នានៅថ្ងៃខានស្អែក វេលាម៉ោងដដែល ស្របពេលការប្រកួតទាំងទ្វេរៀបចំនៅកីឡដ្ឋាន Rajamangala Stadium នាទីក្រុងបាងកក ប្រទេសថៃ៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628