បាល់ទាត់

FIFA ព្រមានសហព័ន្ធកីឡាបាល់​ទាត់​ថៃមិន​ឲ្យ​ចូល​ប្រកួត​ប្រជែង​ពាន​រង្វាន់​អន្តរជាតិដូចឥណ្ឌូនេស៊ី

សហព័ន្ធកីឡាបាល់​ទាត់​ពិភពលោក FIFA បានព្រមានថាថៃអាចនឹងទទួលទណ្ឌកម្មប្រសិនបើការបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធកីឡាបាល់​ទាត់​ថៃថ្មី​នៅ​ថ្ងៃ​ទី​១២​ខែ​កុម្ភៈនេះមិនប្រព្រឹត្តទៅដោយឯករាជ្យ។

មូលហេតុគឺផ្តើមចេញពីជម្លោះផ្ទៃក្នុងនៅក្នុងសហព័ន្ធកីឡាបាល់​ទាត់ រវាងប្រធានដែលកំពុងកាន់តំណែងលោក Somyos Pumpanmuang និងអតីតប្រធាន លោក Worawi Makudi ។ លោក Worawi ត្រូវបានដកចេញពីបញ្ជីឈ្មោះបេក្ខជនដោយ​សារ​​លោកជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវស៊ីសំណូក រំលោភលើបទបញ្ជារបស់ FIFA អំឡុងពេលលោកកាន់តំណែងជាប្រធានសហព័ន្ធកាល​ពីប៉ុន្មាន​ឆ្នាំមុន។

Image result for Somyot Poompanmoung and former president Worawi Makudi.

មិនសុខចិត្ត! បន្ទាប់មកគាត់បានបរិហារកេរិ៍្មលោក Somyot វិញម្ដងអំពីការស៊ីសំណូកសំណូករាប់លានដុល្លារលើសិទ្ធិ ផ្សាយតាមទូរទស្សន៍នៃការ​ប្រកួតលីគកំពូលថៃ ហើយលោកបានផ្ញើសំណើទៅក្រសួងផ្នែក​កីឡារបស់​ថៃ( SAT )ដើម្បីដកប្រធានបច្ចុប្បន្នលោក Somyos Pumpanmuang ចេញ។

85166279_2520057591566672_1246633091095592960_n

ករណីនេះបានរំលោភលើច្បាប់របស់ FIFA ដែលហាមឃាត់មិនឱ្យភាគីទីបីចូលរួមក្នុងការបោះឆ្នោតសហព័ន្ធបាល់ទាត់។ ប្រសិនបើរំលោភគោលការណ៍នោះប្រទេសថៃអាចជាប់​ទណ្ឌកម្មិនឱ្យចូលរួមការប្រកួតបាល់ទាត់អន្តរជាតិដូចជាក្រុមជម្រើសជាតិឥណ្ឌូនេស៊ីក្នុងឆ្នាំ ២០១៥ ៕

Image result for Somyot Poompanmoung and former president Worawi Makudi.

ប្រភព៖ FA Thailand

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628