បាល់ទាត់

Romaខក​ចិត្ត​ទិញ Smalling ក្នុង​តម្លៃ​១២​លានផោនតែ​ Man Utdលក់​ ១៧លាន​ផោន

Roma ត្រុវបានគេ​រាយការណ៍​ថា​កំពុងខកចិត្ត​ក្នុង​ការ​ចុះ​កុងត្រា​យក​ខ្សែ​ការពារបិសាចក្រហម Manchester United កីឡាករ Chris Smalling ផ្ដាច់​កុងត្រា បន្ទាប់​បី​ក្លិប​មួយ​នេះបាន​ទិញ​ពីបិសាចក្រហម​ក្នុង​លក្ខខណ្ឌខ្ចី​ជើង​មួយ​រដូវ​កាល​។

ក្រោយ​ចាក​ចេញ​ពី Old Trafford, Smalling បាន​បង្ហាញខ្លួន២៣​ប្រកួត​ក្នុង​ជម្រើស​ជាតិ​ដំបូងរបស់​ក្លិប​រក​បាន២​គ្រាប់​ហើយ​ជា​កម្លាំងសំខាន់​របស់ Roma នៅ​រដូវ​កាល​នេះ។​ខណៈ​ដែល​ក្លិប​ទាំង​ពីរ​មិន​បាន​ភ្ជាប់​កិច្ចព្រមព្រៀង​ទិញ​ផ្ដាច់​កុងត្រា​ពេល​ចប់​កិច្ចសន្យាខ្ចី​ជើង Roma មាន​បំណង​ទិញ​ផ្ដាច់​ដោយ​ហ៊ាន​ចំណាយ​លុយ​១២​លាន​ផោន​សម្រាប់​តម្លៃ​ខ្លួនកីឡាករ​ជម្រើស​ជាតិ​អង់គ្លេស ដើម្បី​លេង​នៅ​រដូវ​កាល​ក្រោយ។

អញ្ចឹង​ក៏​ដោយ! តាម​ប្រភព Express, ការ​ចុះ​កុងត្រា​ហាក់​មិន​អាច​ដំណើរការ​ទៅ​យ៉ាង​រលូន​នោះ​ទេ​ក្នុង​ដំណាក់កាល​នេះ​ពី​ព្រោះ Manchester United បាន​ដំឡើង​តម្លៃខ្លួន​កីឡាករ​វ័យ​៣០​ឆ្នាំដល់​ទៅ​១៧លាន​ផោន។ Roma កំពុងដុតដៃដុតជើង​ខ្លាំង​ក្នុង​ការ​ដណ្ដើម​ចំណាត់​ថ្នាក់​មួយ​ដើម្បី​បាន​លេង​នៅ​ Champions League រដូវ​កាល​ក្រោយ​ខណៈ​ពេល​នេះ Roma កំពុង​ឈរ​លេខ​៥​ក្នុង​តារាង​ Serie A មាន៣៩​ពិន្ទុ៕

 

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628