កីឡាជាតិ

ក្រោយបឹងកេតបញ្ចប់កិច្ចសន្យាយ៉ាមុីន ពេលនេះភ្នំពេញក្រោនក៏ចាត់វិធានការដូចគ្នាលើ កុសែន

ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានប្រកាសពីការបញ្ចប់កិច្ចសន្យាជាមួយកីឡាករ សេង កុសែន ដោយសារមូលហេតុមិនគោរពវិន័យក្លឹប និងប្រាកចាកពីក្រមសីលធម៌ និងគោលការណ៍ការងាររបស់ក្លឹប។

ការប្រកាសនេះក្រោយពីហេតុការណ៍អាជ្ញាធរមានសមត្ថកិច្ចចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យមានទាំងស្រី និងប្រុសជាច្រើនរូបក្នុងក្លិបកម្សាន្តមួយកន្លែងនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយមានការសន្និដ្ឋានពាក់ព័ន្ធនឹងប្រើប្រាស់ថ្នាំក្រវី។ ក្រោយការចុះអន្តរាគមន៍នេះ កងកម្លាំងនគរបាលបានចាប់ជនសង្ស័យសរុបមានស្រ្តី១៨នាក់ និងបុរសចំនួន៣៤នាក់ ដោយក្នុងនោះត្រូវបានគេសង្កេតឃើញមានកីឡាករបាល់ទាត់អាជីពដូចជា ម៉ាត់ យ៉ាមុីន របស់ក្លឹបបឹងកេត និងកីឡាករខាងលើ។

យ៉ាងណាក្តី! ក្រោយហេតុការណ៍ពីយប់ថ្ងៃទី០៨ កន្លងទៅពីម្សិលមិញនេះក្លឹបបឹងកេត ក៏បានចេញវិធានការភ្លាមៗ ប្រកាសបញ្ចប់កិច្ចសន្យាចំពោះកីឡាករខ្លួន ហើយក្នុងថ្ងៃនេះផងដែរក្លឹបភ្នំពេញក្រោនក៏បានចេញវិធានការដូចគ្នា ពោលគឺការបញ្ចប់កិច្ចសន្យាដល់កីឡាករ សេង កុសែន 

*ប្រភព និងរូបភាពៈ PPC !!

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628