បាល់ទាត់

ក្លិប​លីគ​ទី​៣​ម៉ាឡេស៊ី Kuala Lumpur Rovers ចុះ​កុងត្រាយក​ខ្សែ​ប្រយុទ្ធអាហ្សង់ទីន Sergio Aguero

ក្លិប​បាល់​ទាត់ Kuala Lumpur Rovers ដែល​លេង​ក្នុង​លីគ​ទី​៣​ម៉ាឡេស៊ី​បាន​ប្រកាស​ក្នុង​បណ្ដាញ​សង្គមរបស់​ខ្លួន​ថា​បាន​ចុះកុងត្រា​យក​អតីត​ខ្សែ​ប្រយុទ្ធក្លិប Melaka United ​កីឡាករ Sergio Fabian Ezequiel Aguero មក​ពង្រឹង​ក្នុងតំបន់​ប្ររយុទ្ធរបស់​ខ្លួន​សម្រាប់​រដូវ​កាល​ថ្មី។

ការ​ចុះ​កុងត្រា​នេះបាន​បញ្ជាក់​ជា​ផ្លូវការ​តាម​រយៈ​បណ្ដាញសង្គម Twitter របស់​ក្លិប ហើយ​រូប​គេ​នឹង​អាច​បង្ហាញខ្លួនលើក​ដំបូង​ជាមួយក្លិប​ថ្មី​ក្នុង​ពាន​រង្វាន់ 2020 Malaysia FA Cup វគ្គ​ជម្រុះ​ទល់​នឹង​ក្លិប Classic FC នៅ​ថ្ងៃ​អាទិត្យ។

Image result for Sergio Fabian Ezequiel Aguero

ក្រៅពី​ក្លិប Melaka United កាលពី​រដូវ​កាល​មុន Sergio Aguero ក៏​ធ្លាប់​លេង​ជាមួយ Selangor United ផង​ដែរមុន​ពេល​ទៅ​ចូល​រួម​ជាមួយ Penang ក្នុង​ជើង​ទី​២​នៃ​លីគ​កំពូលម៉ាឡេស៊ីកាលពី​រដូវ​កាលមុន។ ក្រៅ​ពីចុះ​កុងត្រា​យក Sergio Aguero ក្លិប Kuala Lumpur Rovers ក៏​បាន​ទទួលជោគជ័យក្នុង​ចុះ​កុងត្រា​អតីតកីឡាករ​របស់​ក្លិប Melaka ម្នាក់​ទៀត​ឈ្មោះ Davy Claude Angan ហើយ​អ្នក​ទាំងពីរ​នឹង​ជា​ម៉ាស៊ី​រក​គ្រាប់បាល់​សម្រាប់​រដូវ​កាល​ថ្មី។

Kuala Lumpur Rovers

ក្នុង​រដូវ​កាល​នេះ KL Rovers ទទួល​បាន​កីឡាករ​ប្រកបដោយ​បទពិសោធន៍មួយចំនួន​ទៀត​ដេល​ធ្លាប់​លេង​ក្នុង​លីគ​កំពូល​និង​លីគ​ទី​២​ដូច​ជា​ Hafiz Kamal, Naim Nazmi, Azman Chuchu និងAfiq Ahmad Razali៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628