បាល់ទាត់

អតីតគ្រូ​បង្វឹកក្លិប Sporting ផ្ដល់​ដំបូន្មាន​ដល់​លោក Ole កុំ​ដាក់ Brunoក្នុងដំណែង​លេខ​១០​ដើម្បី​រក​គ្រាប់បាល់

អតីត​គ្រូ​បង្វឹកក្លិប​ Sporting Lisbon លោក Carlos Carvalhal បានផ្ដល់​ដំបូន្មាន​ដល់លោក Ole Gunnar Solskjaer កុំឲ្យដាក់ឲ្យ Bruno Fernandes លេង​ក្នុង​ដំណែងលេខ​១០(ក្រោយ​ខ្សែប្រយុទ្ធ​)អី។

អតីត​គ្រូប​ង្វឹក​ Sporting ដែលកំពុងតែ​ដឹកនាំ​ក្លិប Rio Alves បាន​និយាយ​ក្នុង​កាសែត Skysport ថា​៖” គាត់​( Hernandes)មិនមែន​ជា​កីឡាករ​លេង​១០​នោះ​ទេ(កីឡាកររលេងក្នុង​ដំណែង​ក្រោយ​ខ្សែ​ប្រយុទ្ធ)។ គាត់​គឺ​ជា​ខ្សែ​បម្រើម្នាក់​ប៉ុណ្ណោះ​ប៉ុន្តែ​គាត់​អភិវឌ្ឍន៍សមត្ថភាព​បំបែក​ប្រព័ន្ធការពារ​ដើម្បី​រក​គ្រាប់​បាល់”។

“គាត់ស៊ុត គាត់​បញ្ជូនបាល់​ហើយ​គាត់​អាច​ទាត់ហ្វ្រីឃីក។​ប៉ុន្តែ​គាត់​មិន​មែន​ជា​កីឡាករ​លេខ​១០​នោះ​ទេ។ គាត់​ជាកីឡាករដែល​ចុះ​ទៅ​លេង​ក្នុង​តំបន់បម្រើការពារ​ផង​និង​តំបន់​បម្រើ​ប្រយុទ្ធផង (box-to-box player )ដែល​យល់ច្បាស់​អំពី​ការ​ប្រកួត។ គាត់​មិន​ត្រឹម​តែ​លេង​នោះ​ទេ គាត់​យល់​ព្រមយ៉ាងដែល​កើត​ឡើង​ជុំវិញ​គាត់​ទៀត​ផង”។

MANCHESTER, ENGLAND – FEBRUARY 01: Bruno Fernandes of Manchester United in action during the Premier League match between Manchester United and Wolverhampton Wanderers at Old Trafford on February 01, 2020 in Manchester, United Kingdom. (Photo by Alex Livesey/Getty Images)

“គាត់​អាច​រៀប​ចំ​ក្រុម គាត់​អាច​និយាយ​ គាត់​អាច​ផ្ដល់​ការទូន្មាន។ គាត់​ជា​កីឡាករម្នាក់​ដែល​មាន​ចរឹកជា​គ្រូ​បង្វឹកនៅលើ​ទីលាន។ គាត់​រៀប​ចំ​អ្វីៗក្នុង​ទីលាន។ គាត់​ពិត​ជា​កីឡាករ​ដ៏​គួរឲ្យ​ផ្ញាក់ផ្អើល”។

កីឡាករ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​បង្ហាញគុណផល(​ទម្រង់​លេង)បាន​ល្អកាល​ពី​រដូវ​កាលមុន​ដោយ​រក​បាន​៣២​គ្រាប់និង​បញ្ជូនបាល់​១៨​ដងក្នុង​៥៣​គ្រាប់។​លើស​ពី​នេះ​គាត់​រក​បាន​១៥​គ្រាប់​និង​បញ្ជូនបាល់១៤​ដងឲ្យ Sporting ក្នុង​រដូវ​កាល​មុន​ពេល​ផ្ទេរ​មក​ Man Unitd កាល​ពី​ថ្ងៃ​ទី​៣០​ខែមករា។

Image result for Ex-Sporting boss

លោក Ole បាន​ដាក់ Fernandes ឲ្យ​លេង​ក្នុង​ដំណែង​បម្រើ​ប្រយុទ្ធចែក​បាល់ក្នុង​ការ​ប្រកួតដំបូង​ដែលបិសាចក្រហម​ស្មើ​ជាមួយ Wolves ០​ទល់​០​ហើយ​នៅ​វគ្គ​ទី​២ ​រូប​គេ​ត្រូវ​បាន​ទម្លាក់​ឲ្យ​មក​លេង​នៅ​ខាង​ក្រោមបន្តិច។

“គាត់​គឺ​ជា​កីឡាករ​ល្អបំផុត​ក្នុង​លីគ​កំពូល​ព័រទុយហ្គាល់រយៈ​ពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ។​គាត់​ស្ថិត​ក្នុង​ក្រុម​កីឡាករដែល​ល្អបំផុត​ក្នុង​ពិភពលោក។ ពេល​ខ្លះ​កីឡាករដែល​មាន​ទិកនិក​ទាំង​នេះ ដាក់​ឲ្យ​លេង​ក្នុង​តំបន់​បម្រើការពារ​ហើយ​វា​ជា​បញ្ហានៅ​ក្នុង​Premier League ពេល​ដែល​ពួក​គេបាត់​បាល់​ពួក​គេ​មិន​មាន​ប្រតិកម្មលឿន​ៗ​ឲ្យ​បាន​គ្រប់​គ្រាន់ដើម្បី​បាល់​មក​វិញ​នោះ​ទេ ប៉ុន្តែគាត់​ពិត​ជា​អភិវឌ្ឍន៍បាន​ល្អ​ណាស់​ក្នុង​រយៈ​កាល​២​រដូវ​កាល​ចុង​ក្រោយ”។

Image result for Bruno Fernandes is not a number 10' - Man Utd given advice on €55m star's best position

គ្រូ​បង្វឹក​រូបនេះបន្ត​ថា៖” ពេល​ក្រុមរបស់​គាត់​បាត់​បាល់ គាត់​មាន​ប្រតិកម្ម​យ៉ាង​លឿនដើម្បី​យក​បាល់​មក​វិញ។​នេះ​គឺ​ពិត​ជា​មាន​សារៈសំខាន់ណាស់​សម្រាប់​ Premier League ក្នុង​ប្រទេស​អង់គ្លេស។ គាត់​មិន​ខ្ជិល​ទេ គាត់​ផ្ទុយ​ពី​នេះ​វិញ។​គ្រប់​យ៉ាង​ដែល​បរិយាយអំពី​គាត់​គឺ​គាត់​ជា​កីឡាករ​នាំ​លេង”៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628