បាល់ទាត់

Real Madrid កំពុងស្ដាយក្រោយពី​ការ​លក់​ខ្សែ​ការពារ​ម្នាក់ឲ្យ​ AC Milan

ព័ត៌មាន​ដោះដូរកីឡាករ​ចុង​ក្រោយ​ជុំវិញ​ពិភពបលោក​ដែល​ចូល​មក​ដល់​នៅ​ថ្ងៃ​នេះ​គឺ​ក្លិប​យក្ស LaLiga Real Madrid ពេល​នេះ​កំពុងបង្ហាញ​ការ​សោកស្ដាយ​អំពី​ការ​លក់ Theo Hernandez ទៅ​ឲ្យ​ AC Milan ​ខណៈ​ដែល​កីឡាករ​ខ្សែ​ការពារស្លាប​ឆ្វេង​រូបនេះកំពុង​បង្ហាញគុណផលដ៏​ល្អ​នៅ​ក្របខណ្ឌ Serie A។

Real Madrid លក់ Hernandez ​កាល​ពី​ថ្ងៃទី​០៦​ខែកក្កដា​ឆ្នាំ​២០១៩​ទៅឲ្យ​ AC Milan ក្នុង​តម្លៃ​២០លាន​អឺរ៉ូ។​កីឡាករ​រូបនេះជា​អតីតខ្សែ​ការពារ Atletico Madrid ដែល​ស្ដេច​ស​ទិញកាល​ពី​ឆ្នាំ​២០១៧​ក្នុង​តម្លៃ​២៤​លាន​អឺរ៉ូ។​មក​ដល់​Real រូប​គេ​មិន​សូវ​មានឱកាសបង្ហាញខ្លួន​បាន​ញឹក​ញាប់​នោះ​ទេ​ក្រោម​ការ​ដឹកនាំ​របស់​លោក Zinedine Zidane។ ក្នុង​រយៈ​ពេល២ឆ្នាំរូប​គេ​បង្ហាញខ្លួន​ឲ្យ Real Madrid បាន​ត្រឹម​២៣​ប្រកួត​ប៉ុណ្ណោះមុន​ពេល AC Milan ចុះ​កុងត្រា​យក​គាំត់​ទៅ​លេង​នៅ​ដើម​រដូវ​កាល២០១៩/២០២០​នេះ​ដូច​ដែល​បាន​បញ្ជាក់​ខាង​លើ​អញ្ចឹង។

ចាប់​តាំង​ពី​ចូល​ជាមួយ​ AC Milan, Hernandez រក​បាន៦​គ្រាប់និង​បញ្ជូនបាល់​បាន​២​ដងក្នុង​ការ​បង្ហាញខ្លួន​ត្រឹម​២១​ប្រកួតគ្រប់​កម្មវិធី​ប្រកួត​ហើយ​ពេល​នេះកាសែត Calciomercato, ថា Real Madrid​កំពុងសោកស្ដាយការ​សម្រេច​ចិត្ត​លក់​រូប​គេ​។ កីឡាករ​ជម្រើស​ជាតិ​បារាំងមាន​អត្រា​រក​បាន​គ្រាប់​បាល់​១​គ្រាប់​ក្នុង​២៣១​នាទី នៅ​រដូវ​កាល​នេះ ខណៈ​ដែល Real Madrid មាន​ចំណាយ​លុយ​ដល់​ទៅ​៤៥​លានអឺរ៉ូទិញ​ Frland Mendy មក​ជំនួស​ Marcelo រយៈ​ពេល​វែង៕

ប្រភព៖ FOXSPORT, Calciomercato

 

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628