បាល់ទាត់

ប្រសិនរកឃើញមានកំហុសពិតមែន Man City ប្រឈមនឹងកាត់ទៅលេងនៅលីគទី៤ អង់គ្លេស

ក្រោយការដាក់ពិន័យពីសំណាក់សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) លើក្លិប Manchester City ពេលនេះខាងសមាគមបាល់ទាត់អង់គ្លេស (FA) ក៏បានបើកការស៊ើបអង្កេតដូចគ្នា ក្នុងករណីដាក់កំហុសពិតមែនក្លិបនេះអាចប្រឈមកាត់ចេញទៅលេងនៅក្របខណ្ឌលីគលំដាប់ទី៤ (EFL League Two) អង់គ្លេស ក៏ថាបានសម្រាប់រដូវកាលបន្ទាប់។

គួរឲ្យដឹងថាព្រឹកមិញនេះ សហព័ន្ធកីឡាបាល់​ទាត់​ទ្វីប​អឺរ៉ុប​បាន​ពិន័យ​ក្លិប​មេឃខៀវ Manchester City មិន​ឲ្យចូល​រួម​ប្រកួត​ពាន​រង្វាន់ លំដាប់​អឺរ៉ុប​ទាំង​អស់(​UEFA Champions Leagueនិង​ Europa League) ដល់​ទៅ២រដូវ​កាល ​ហើយ​ថែម​ទាំងតម្រូវឲ្យបង់​លុយ​ចំនួន ​២៥.៩លាន​ផោន ​ពី​បទរំលោភយ៉ាងធ្ងន់ធ្ងរលើ បទប្បញ្ញត្តិ Financial Fair Play (គោលការណ៍ចាយលុយលើសលុប)។

ក្រោយករណីនេះកើតឡើងពេលនេះខាងសមាគមបាល់ទាត់អង់គ្លេស (FA) ក៏ចាប់ផ្តើមបើកការស៊ើបអង្កេតបន្តភ្លាមៗផងដែរ ខណៈបើយោងតាមការចុះផ្សាយរបស់ Givemesport បានបញ្ជាក់ថា ក្នុងករណីរកឃើញមានកំហុសពិតមែនក្លិបម្ចាស់ជើងឯក Premier League ២រដូវកាលជាប់គ្នានេះ អាចប្រឈមនឹងការកាត់ចេញពីក្របខណ្ឌលីគកំពូលអង់គ្លេស។ តែដោយសារលក្ខខណ្ឌនៃលីគលំដាប់ទី៤អង់គ្លេស (EFL League Two) មានលក្ខណៈអំណោយផលជាងគេ ពោលគឺតម្រូវឲ្យក្លិបនីមួយៗ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (កីឡដ្ឋាន ធនធានកីឡាករ ថ្នាល់យុវជន រចនាសម្ព័ន្ធក្លិប) ដូច្នេះ Manchester City អាចនឹងមានឳកាសទៅលេងនៅក្របខណ្ឌមួយនេះច្រើនជាងគេ។

យ៉ាងណាក្តី! បច្ចុប្បន្នភាពខាងក្លិបដែលដឹកនាំដោយអ្នកចាត់ការទូទៅលោក Pep Guariola ខាងលើ ក៏បានចាត់វិធានការភ្លាមៗ តាមរយៈការដាក់ពាក្យបណ្តឹងតវ៉ាទៅកាន់តុលាការកីឡា នៅប្រទេសស្វីស ដើម្បីស្វែងរកភាពយុត្តិធម៌ ដោយអះអាងថាពួកគេមិនបានល្មើសនឹងគោលការណ៍ចាយលុយលើសលុបរបស់ UEFA នោះទេ៕

 

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628