បាល់ទាត់

អតីតមិត្តរួម​ក្រុម ចាន់ វឌ្ឍនាកា​នៅ​ Pahang ចុះ​កុងត្រា​ជាមួយក្លិប​អ្នកមាន JDT

ខ្សែ​ការពារ​ស្លាប​ជម្រើស​ជាតិ​ម៉ាឡេស៊ី​កីឡាករ Matthew Davies បាន​ចាក​ចេញ​ពី​ក្លិប Pahang FA មក​ចុះ​កុងត្រា​ផ្លូវការ​ជាមួយ​ក្លិប​អ្នកមាន Johor Darul Tazim ហើយ​នៅ​ព្រឹ​ក​នេះ ហើយ​រូប​គេ​នឹង​បង្ហាញខ្លួន​ឲ្យ​ក្រុម​មាន​មូលដ្ឋាន​នៅ​រដ្ឋ Johor ក្នុង​ពានរង្វាន់ Malaysia Super League រដូវ​កាល​២០២០​នេះ​បាន។

កីឡាករមាន​ដើម​កំណើត​នៅ​ប្រទេសអូស្រ្តាលី​រូបនេះ​ធ្លាប់​លេង​នៅ​ក្លិប Perth Glory របស់​អូស្រ្តាលី​មុន​ពេល​ផ្ទេរមក​ម៉ាឡេស៊ី​និង​ចូល​រួម​ជាមួយ Pahang FA កាល​ពី​ឆ្នាំ​២០១៥។​រូប​គេបង្ហាញខ្លួន​បាន​៨៦ប្រកួតនិង​រក​បាន​២​គ្រាប់​ក្នុង​នាម​ជា​ខ្សែ​ការពារ​ស្លាប។​តាម​ការ​បញ្ជាក់​របស់​កាសែត​នានាក្នុង​ប្រទេស​ម៉ាឡេស៊ី Matthew Davies ផ្ទេរ​មក​ក្លិប​អ្នកមាន​ Johor នេះ​ទទួល​បាន​ប្រាក់​ឈ្នួល​ខ្ពស់​ណាស់ ។

រូប​គេ​នឹង​ពាក់​អាវ​លេខ​២​នៅ​ក្លិប​ថ្មី​ខណៈ​តម្លៃខ្លួន​នៃ​ការ​ផ្ទេរ​គឺ​ ១៦​លានរីងហ្គិតម៉ាឡេស៊ី​​ស្មើ​និង​ជិត​៤​លាន​ដុល្លារឯណោះ៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628