បាល់ទាត់

ក្រុមបាល់​ទាត់​កម្ពុជា​ចូល​រួមប្រកួត​ពានរង្វាន់ 2020 Homeless World Cup

ក្រុមបាល់​ទាត់​អានាថាកម្ពុជា​ (HFCA) បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​នឹង​ចូល​រួម​ប្រកួត​ពានា​រង្វាន់ 2020 ⚽️ Homeless World Cup ដែល​ធ្វើ​ឡើង​ក្នុង​ប្រទេស​ហ្វាំងឡង់ ខណៈ​កម្ពុជា​យក​កីឡាករ​ទៅ​ចំនួន​៨​នាក់។

HFCA ជឿជាក់ថាយុវជនទាំងនេះនឹងក្លាយជាឯកទូតសុច្ឆន្ទៈដ៏ឆ្នើមដំណាងប្រទេសកម្ពុជា ហើយពួកគេពិតជារំភើបខ្លាំងណាស់ដែលបានទៅប្រទេសក្រៅជាលើកដំបូង។ ក្នុង​ចំណោម​កីឡាករ​៨​នាក់​មាន​៣​នាក់​មក​ពី​ខេត្ត​សៀមរាប ២​នាក់​មក​ពី​កណ្ដាល​ហើយ​ កំពត ព្រៃវែងនិង​តាកែវ​មាន​ម្នាក់​ៗ​ជា​តំណាង។ កីឡាករ​ទាំងអស់​មាន​ឈ្មោះ Phanna Phorn, Menghong Kim, Dorn Art, Po Oem, Mar Phor, Samey Sao, Pheak Porn និង Nivath Veng ខណៈ​ដែល​ពេល​នេះ​ពួក​គេ​បាន​ត្រៀម​ខ្លយន​ជា​ស្រេច​សម្រាប់​ការ​ចេញ​ទី​ប្រទេស​ក្រៅ​ជា​លើក​ដំបូង។

ក្នុង​ចំណោម​កីឡាករ​ទាំងអស់​គឺ​វ័យ​ក្មេង​បំផុត​១៩​ឆ្នាំ​ហើយ​ចាស់​បំផុត​វ័យ​២៤​ឆ្នាំ​​ដោយ​ក្រុម​ទាំងអស់​បង្វឹក​ដោយ​លោក ថោង គឹមហុង​ដែលមាន​វ័យ​តែ​២៥ឆ្នាំប៉ុណ្ណោះ។​ឆ្នាំ​២០២០​នេះ​គឺ​ជា​លើក​ទី​១៨​ហើយ​សម្រាប់​ពាន​រង្វាន់​បាល់​ទាត់​ជន​អានាថា ​ខណៈ​ឆ្នាំ​នេះ​ធ្វើឡើង​ចាប់​ពី​ថ្ងៃ​ទី ២៨​ខែមិថុនា​ដល់​ថ្ងៃ​ទី​០៥​ខែ​កក្កដា។ មាន​កីឡាករ​សរុប​៥០០នាក់មក​ពីប្រទេស​ចំនួន​៤៥​ចូល​រួម​ក្នុង​ការ​ប្រកួត​នេះ៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628