បាល់ទាត់

Ho Chi Minh City ត្រៀមនាំយកខ្សែប្រយុទ្ធវៀតណាម លេងឲ្យក្លិបរបស់ Beckham នៅសហរដ្ឋអាមេរិក

ក្លិបជើងឯករងនៃលីគកំពូលវៀតណាម Ho Chi Minh City FC រដូវកាលមុន២០១៩ បានកំពុងទាក់ទងនាំយកកីឡាករសញ្ជាតិទ្វេ (អាមេរិក-វៀតណាម) Lee Nguyen ដែលកំពុងប្រកបអាជីពនៅក្លិប Inter Miami នៅលីគកំពូលសហរដ្ឋអាមេរិក។

កីឡាករខាងលើមានវ័យ៣៣ឆ្នាំ លេងក្នុងតំណែងបម្រើប្រយុទ្ធ ខណៈក្នុងរដូវកាល២០២០ នេះតែម្តងបានសម្រេចចូលរួមលេងឲ្យក្លិបរបស់អតីតវីរៈបុរសបាល់ទាត់ពិភពលោក David Beckham នៅសហរដ្ឋអាមេរិកគឺ Inter Miami ក្នុងក្របខណ្ឌលីគកំពូលសហរដ្ឋអាមេរិក។

Lee Nguyen ជាខ្សែប្រយុទ្ធមានដើមកំណើតនៅប្រទេសវៀតណាមផ្ទាល់ ប៉ុន្តែបានរីកធំធាត់នៅទឹកដីហូឡង់ ខណៈពីកុមារភាពក៏ទទួលបានឳកាសចូលហ្វឹកហាត់ឲ្យក្លិបល្បីនៅហូឡង់ PSV ហើយក៏បានតម្លើងមកឈុតធំក្នុងឆ្នាំ២០០៥។ មកទល់ឆ្នាំ២០០៩ រូបគេបានវិលត្រឡប់មកទឹកដីកំណើតវិញដោយចូលរួមជាមួយក្លិប Hoang Ang Gia Lai  និងធ្លាប់លេងឲ្យក្លិប Becamex Binh Duong ដូចគ្នា។

ចាប់ពីឆ្នាំ២០១២ មកដល់ឆ្នាំ២០១៧ កីឡាករមានកម្ពស់១.៧៣ម៉ែត្ររូបនេះ បានផ្លាស់ទៅលេងឲ្យទឹកដីសហរដ្ឋអាមេរិក New England Revolution បង្ហាញខ្លួន២០៦លើក រកបាន៥២គ្រាប់ ខណៈឆ្នាំ២០១៨ និង២០១៩ ចុងក្រោយនេះផ្ទេរមកក្លិប Los Angeles FC នៅក្របខណ្ឌលីគកំពូលសហរដ្ឋអាមេរិកដដែល។

យ៉ាងណាក្តី! បច្ចុប្បន្នភាពបើតាមការចេញផ្សាយក្នុងកាសែតវៀតណាម បានបង្ហាញថា Ho Chi Minh City FC បានកំពុងទាក់ទងជាពិសេសលើការចរចារតម្លៃខ្លួនផ្ទេរ និងការផ្តល់ប្រាក់ឈ្នួលជាមួយភាគីកីឡាករ និងក្លិប Inter Miami ផងដែរ៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628