បាល់ទាត់

ផ្លូវការៈ Casillas នឹងឈរឈ្មោះជាបេក្ខភាពប្រជែងតំណែងប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ

អតីតកីឡាករល្បីឈ្មោះរបស់ Real Madrid និងជាម្ចាស់ជើងឯកជួយអេស្ប៉ាញគ្រងពាន FIFA World Cup ឆ្នាំ២០១០ កីឡាករ Iker Casillas បានប្រកាសជាផ្លូវការ នឹងដាក់ពាក្យប្រជែងយកតំណែងប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ អាណត្តិថ្មីខាងលើមុខ។

 

ជារួមអ្នកចាំទីវ័យ៣៨ឆ្នាំខាងលើ បច្ចុប្បន្នភាពពុំទាន់បានប្រកាសចូលនិវត្តន៍ជាផ្លូវការនៅឡើយទេ ប៉ុន្តែក្រោយពីជួបប្រទះជំងឺគាំងបេះដូងកាលពីលើកមុនមកទល់ពេលនេះ កំពុងសម្រាកព្យាបាល និងតាមដានដដែល ប៉ុន្តែរូបគាត់នៅបន្តធ្វើការឲ្យក្លិប FC Porto ដដែលក្នុងនាមជាគ្រូជំនួយអ្នកចាំទី។ រំលឹកមកវិញចាប់តាំងពីកំឡុងខែមេសា ឆ្នាំ២០១៩ មកទល់ពេលនេះ១០ខែមកហើយ Iker Casillas ពុំដែលបានបង្ហាញខ្លួនក្នុងទីលានវិញម្តងឡើយ។

យ៉ាងណា! ពេលនេះអតីតកីឡាកររបស់ក្លិបយក្សអេស្ប៉ាញ Real Madrid ខាងលើ បានប្រកាសនឹងចូលរួមប្រកួតប្រជែងយកសម្លេងឆ្នោតដើម្បីស្នងជាប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ សម្រាប់អាណត្តិថ្មីខាងមុខ ដែលគ្រោងនឹងបោះឆ្នោតចុងឆ្នាំ២០២០ នេះ។ ខណៈបេក្ខភាពដែលត្រូវប្រជែងគឺលោក Luis Rubiales ដែលជាប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញសព្វថ្ងៃ។

កីឡាករកម្ពស់់១.៨២ម៉ែត្ររូបនេះ បង្ហាញខ្លួនឲ្យ Real Madrid តាំងពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០១៥ ចំនួន៧២៥លើក មុនផ្ទេរមកកាន់ FC Porto នៅព័រទុយហ្គាលើនេះ នៅដើមរដូវកាល២០១៥/២០១៦។ បើក្នុងជម្រើសវិញរូបគាត់ត្រូវបានកោះហៅតាំងពីឆ្នាំ២០០០ ដល់ឆ្នាំ២០១៦ និងជាពិសេសជួយឲ្យលើកពាន FIFA World Cup ឆ្នាំ២០១០ និង UEFA Euro ២សម័យកាល ឆ្នាំ២០០៨ និងឆ្នាំ២០១២៕

 

 

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628